លោកឳពុកភាគច្រើនតែងតែជាមនុស្សដែលចម្លែកសម្រាប់កូនជានិច្ច ដោយសារតែគេមិនសូវបាននៅក្បែរកូន។ ដូចនេះបើអ្នកជ្រើសរើសធ្វើរឿងទាំងអស់ខាងក្រោមនេះ កូននឹងតាមអ្នកមិនព្រមឃ្លាតឡើយ។ តើមានអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. នៅពេលដែលប្រពន្ធមានផ្ទៃពោះ អ្នកត្រូវតែនិយាយជាមួយកូនក្នុងផ្ទៃជារៀងរាល់ថ្ងៃ ដើម្បីឱ្យកូនចំណាំសម្លេងអ្នកបាន នោះពេលដែលកូនកើតចេញមកគេនឹងមិនទុកអ្នកជាមនុស្សចម្លែកឡើយ ដោយអ្នកអាចច្រៀងឱ្យគេស្តាប់បាន។
  2. នៅពេលដែលអ្នកសម្រាលកូនរួច ហើយឱ្យកូនបៅទឹកដោះគោកំប៉ុង អ្នកត្រូវតែឱ្យប្តីអ្នកជាអ្នកបំបៅកូន ហើយនៅពេលដែលគេរាងធំបន្តិច អ្នកអាចឱ្យស្វាមីអ្នកជាអ្នកបញ្ចុកបាយកូន នោះមនោសញ្ចេតនាឳពុកកូនគេនឹងកាន់តែល្អ។
  3. អ្នកត្រូវតែឱ្យប្តីអ្នកជាអ្នកងូតទឹក និងប្តូរខោទឹកនោម និងខោអាវឱ្យកូន នោះកូននឹងតាមប៉ាគេស្អិតណាស់ ដោយសារតែប៉ាប៉ារបស់គេនៅក្បែរគេ ហើយធ្វើរឿងគ្រប់យ៉ាងឱ្យគេជានិច្ច។
  4. នៅពេលដែលអ្នកនាំកូនចេញទៅក្រៅ ប៉ុន្តែអ្នកមិនចង់ដាក់កូនក្នុងរទេះ អ្នកអាចឱ្យស្វាមីអ្នកជាអ្នកពរកូន ព្រោះធ្វើដូចនេះកូននឹងអាចនៅក្បែរឳពុក ហើយឳពុកអាចផ្តល់ភាពកក់ក្តៅឱ្យកូនបាន ដូចនេះកូននឹងកាន់តែស្រលាញ់ និងចង់នៅក្បែរប៉ាប៉ាគេជានិច្ច។
  5. អ្នកត្រូវតែឱ្យលោកឳពុកឱបកូនដើម្បីគេង នោះនៅពេលដែលកូនបើកភ្នែកឡើង គេនឹងឃើញមុខប៉ាប៉ាគេរហូត ដូចនេះគេនឹងសប្បាយចិត្ត ហើយមិនទុកប៉ារបស់គេជាមនុស្សចម្លែកទៀតទេ។
  6. អ្នកត្រូវតែទុកពេលវេលាខ្លះដល់ឳពុកក្នុងការលេងជាមួយកូន និងនិយាយរឿងនិទានឱ្យកូនស្តាប់ ថែមទាំងនៅពេលដែលកូនចូលរៀនសាលាមត្តេយ្យ អ្នកត្រូវតែទុកឱ្យប៉ារបស់គេជាអ្នកជូន និងយកកូនចេញពីរៀន នោះកូននឹងតាមប៉ាគេស្អិតជាមិនខាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)