យើងទាំងអស់គ្នាសុទ្ធតែអាចប្រឈមមុខនឹងបញ្ហាស្ទះសសៃឈាមដែលបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង ​​​និងជំងឺដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវ ដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឲ្យសសៃឈាមរួមតូចកកស្ទះ។ បញ្ហានេះ គឺអាចបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ ក៏ព្រោះអ្នកអាចសម្អាតសសៃឈាមបានយ៉ាងមានប្រសិទ្ធិភាព ដោយគ្រាន់តែផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីសម្អាតសសៃឈាមទប់ស្កាត់ការស្ទះ ៖

១. ផ្លែទម្លាប់

សារធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដែលមានក្នុងផ្លែទម្លាប់ជួយកាត់បន្ថយជាតិខ្លាញ់ទ្រីគ្លីសេរីដ និងកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយទប់ស្កាត់បញ្ហាស្ទះសសៃឈាម។ ផ្លែឈើនេះក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃផងដែរ។

២. ផ្លែបឺរ

ទោះបីជា ផ្លែបឺរ គឺមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើង ដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរ​ ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំ ដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម។

៣. ផ្កាខាត់ណាខៀវ ឬប្រូខូលី

មានផ្ទុកសម្បូរទៅដោយវីតាមីន K ដែលទប់ស្កាត់ការកកស្ទះនៃសសៃឈាម។ ផ្កាខាត់ណាខៀវ ក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អដែលបង្កហានិភ័យនៃបញ្ហាបេះដូងផ្សេងៗបានយ៉ាងប្រសើរផងដែរ។

៤. ប្រេងអូលីវ

មិនមែនខ្លាញ់គ្រប់ប្រភេទសុទ្ធតែអាក្រក់ចំពោះសុខភាពឡើយ! ហើយប្រេងអូលីវជាប្រភពដ៏ប្រសើរនៃជាតិខ្លាញ់ល្អ monounsaturated ដែលមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាម។

៥. តែបៃតង

តែបៃង ជួយរារាំងការស្រូបយកជាតិកូឡេស្តេរ៉ូលនៅពេលវាត្រូវបានរំលាយ។ ការទទួលទានតែបៃតងយ៉ាងហោចណាស់ ២ ពែងជាប្រចាំ គឺសម្អាតសសៃឈាមបានយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

៦. ខ្ទឹមស

ខ្ទឹមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកម្ចាត់រ៉ាឌីកាល់សេរីដែលនាំឲ្យមានការស្ទះក្នុងសសៃឈាម។ ដូច្នេះចូរព្យាយាមទទួលទានខ្ទឹមស ១  ឬ ២កំពឹស រៀងរាល់ព្រឹកនៅពេលពោះទទេ ឬរួមបញ្ចូលវាទៅក្នុងអាហារផ្សេងៗរបស់អ្នក។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង