មានកត្តាច្រើនណាស់ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់ដូចជា ការរស់នៅបែបស៊ីដេកៗ ញ៉ាំអាហារមិនផ្តល់សុខភាព និងគេងមិនបានគ្រប់គ្រាន់។ ហេតុផលផ្សេងមួយទៀតគឺដោយសារតែអ័រម៉ូនតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកប្រហែលជាមិនធ្លាប់ដឹងអំពីរឿងនេះទេ ប៉ុន្តែអ័រម៉ូនមនុស្សយើងអាចដើរតួនាទីថា អ្នកនឹងត្រូវឡើងទម្ងន់ឬអត់ដែរ។ បើប្រៀបធៀបនឹងបុរសវិញគឺថា ស្រ្តីងាយនឹងជួបបញ្ហាឡើងទម្ងន់ដោយសារតែអ័រម៉ូនណាស់ ដោយសារតែការឡើងចុះៗរបស់អ័រម៉ូនក្នុងខ្លួន។ ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលអាចបញ្ជាក់ថា ការធាត់របស់អ្នក បណ្តាលមកពីអ័រម៉ូនទេ៖

អស់កម្លាំងជាប់

អតុល្យភាពអ័រម៉ូនដូចជា ខ្សោយអ័រម៉ូនភេទប្រុស តេស្តូស្តេរ៉ូន អ័រម៉ូនស្រ្តេសឡើងខ្ពស់ ព្រមទាំងកង្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីត អាចធ្វើឲ្យអ្នកមានអារម្មណ៍ថានឿយហត់ជាប់រហូត។ ថ្វីបើយើងប្រហែលជាមានអារម្មណ៍អស់កម្លាំងក្រោយពីធ្វើការពេញមួយថ្ងៃក៏ដោយ តែបើសិនជាអ្នកភ្ញាក់ពីគេងហើយនៅតែមិនមានអារម្មណ៍ល្អទៀត វាប្រហែលជាទាក់ទងនឹងអតុល្យភាពរបស់អ័រម៉ូនហើយ។ 

ជាតិស្ករក្នុងឈាមឡើងខ្ពស់

កម្រិតជាតិស្ករក្នុងឈាម អាចឡើងខ្ពស់នៅពេលយើងញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតខ្ពស់។ ប៉ុន្តែបញ្ហានេះគឺថា នៅពេលជាតិស្ករឡើងខ្ពស់ជាប់ ភាពរ៉េស៊ីស្តង់របស់អាំងស៊ុយលីនប្រហែលជាកើតឡើងដែរ ដូច្នេះអ្នកនឹងងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២ណាស់ ក្រៅពីធាត់។ 

ទំហំចង្កេះធំជាងមុន

បើសិនជាអ្នកយល់ថាចង្កេះធំជាងមុន ទោះបីជាមិនញ៉ាំអាហារអ្វីច្រើនក៏ដោយ នោះហើយអាចជាអ័រម៉ូនជាអ្នកបង្កបញ្ហា។ រាងកាយគឺងាយនឹងរ៉េស៊ីស្តង់នឹងអាំងស៊ុយលីនណាស់ នៅពេលអាយុកាន់តែច្រើន រហូតដល់ឡើងទម្ងន់។ ស្រ្តីងាយនឹងមានផលរំខាននេះណាស់ ជាពិសេសនៅពេលគាត់ជាតិរាំងរដូវ។ 

ស្រ្តេសជាប់

ចំនួនអ័រម៉ូន Cortisol ដែលរាងកាយផលិតឡើងអាចនាំឲ្យឡើងទម្ងន់បាន។ អ័រម៉ូនមួយនេះត្រូវបានគេស្គាល់ថា ជាអ័រម៉ូនស្រ្តេស ដែលកើតឡើងច្រើននៅពេលមានអារម្មណ៍តក់ស្លុត ឬស្រ្តេស។ វាអាចនាំឲ្យឡើងទម្ងន់ដែលពិបាកនឹងស្រកវិញណាស់ ដោយសារតែ Cortisol ធ្វើឲ្យរាងកាយរក្សាជាតិខ្លាញ់ក្នុងខ្លួនកាន់តែច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឈឺក្បាលជាទៀងទាត់

ការឈឺក្បាលអាចបង្កឡើងដោយការមានសម្ពាធក្នុងភ្នែក ខ្សោះជាតិទឹក និងគេងមិនគ្រប់ជាដើម។ ប៉ុន្តែបើសិនជាការឈឺក្បាលច្រើនតែកើតឡើងមុន ឬក្រោយពេលមករដូវ មានន័យថា វាបង្កឡើងដោយការចុះទាបរបស់អ័រម៉ូនអេស្រ្តូជែនហើយ។ ការចុះទាបរបស់អ័រម៉ូននេះក៏អាចធ្វើឲ្យឡើងទម្ងន់ដែរ ដោយសារតែការរំលាយអាហាររងការប៉ះពាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង