ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកគួរតែបរិភោគក្នុងដំណាក់កាលដំបូងក្នុងការមានផ្ទៃពោះ ទើបធ្វើឲ្យកូនទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ពេលអ្នកមានផ្ទៃពោះចាប់ពី២ទៅ៣ខែ ឆ្អឹងរបស់កូនក្នុងផ្ទៃគឺចាប់ផ្តើមលូតលាស់ហើយ។ ដូចនេះ អ្នកម្តាយគួរតែប៉ូវកាលស្យូមឲ្យបានគ្រប់ ដើម្បីជំនួយដល់ឆ្អឹងរបស់កូនក្នុងផ្ទៃ។ អ្នកអាចពិសារទឹកដោះគោច្រើនបន្តិច ព្រោះក្នុងនោះមានផ្ទុកកាលស្យូមខ្ពស់ ដោយធ្វើឲ្យឆ្អឹងអ្នករឹងមាំ ហើយក៏អាចធ្វើឲ្យឆ្អឹងកូនក្នុងផ្ទៃរឹងមាំផងដែរ។ ជាពិសេស ក៏អាចការពារកូនពីការលូតលាស់មិនគ្រប់ជ្រុងជ្រោយផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)