ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកកើតបានកូនដែលមានស្បែកស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកម្តាយមានស្បែកដែលរាងខ្មៅ ពេលមានផ្ទៃពោះ អ្នកអាចពិសារអាហារដែលមានផ្ទុកវីតាមីនសេបាន ព្រោះវីតាមីនសេ អាចជួយបង្អាក់មិនឲ្យកោសិកាស្បែកខ្មៅដុះលើខ្លួនកូនឡើយ។ ជាហេតុដែលធ្វើឲ្យស្បែកកូនអាចម៉ត់រលោងបាន។ ដូចនេះ អ្នកអាចពិសារទំពាំងបាយជូរ ប៉េងប៉ោះ ត្រឡាច ខ្ទឹមបារាំង ខ្ទឹមស ផ្លែប៉ោម និងបន្លែ ផ្លែឈើជាច្រើនមុខទៀត។
- ប្រសិនជាអ្នកម្តាយមានស្បែកដែលគ្រើម ក្នុងកំឡុងពេលមានផ្ទៃពោះ អាចបរិភោគអាហារដែលមានវីតាមីនA ព្រោះវីតាមីនមួយនេះ អាចជួយការពារស្បែកកូនមិនឲ្យគ្រើម។ ដូចនេះ អ្នកអាចបរិភោគថ្លើមសត្វ ស៊ុតក្រហម ទឹកដោះគោ ការ៉ុត ប៉េងប៉ោះ បន្លែ និងផ្លែឈើមួយចំនួនដែលអាចជួយឲ្យស្បែកកូនស្អាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)