មូលហេតុពិតប្រាកដនៃការឈឺក្បាលបែបប្រកាំងគឺមិនទាន់ត្រូវបានគេយល់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្នកជំនាញជាច្រើនបានសម្គាល់នូវមូលហេតុជាច្រើនដែលវាហាក់បីដូចជានាំឲ្យមនុស្សយើងងាយនឹងឈឺក្បាលប្រភេទនេះភាគច្រើនតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុញឹកញាប់ដែលធ្វើឲ្យអ្នកឈឺក្បាលបែបប្រកាំងមានដូចជា៖
- គេងច្រើនពេក ឬគេងតិចពេក
- ខកខានមិនបានញ៉ាំអាហារ
- អាកាសធាតុប្រែប្រួល
- ប៉ះពាល់នឹងសម្លេងរញ៉េរញ៉ៃច្រើន ក្លិនឈួលខ្លាំង ឬពន្លឺភ្លឺខ្លាំង
- បម្រែបម្រួលអ័រម៉ូនដែលទាក់ទងនឹងការមករដូវ
- ការថប់អារម្មណ៍ ឬស្រ្តេស(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អាហារ ឬគ្រឿងផ្សំជាច្រើនដូចជា កាហ្វេអ៊ីន គ្រឿងស្រវឹង ជាតិណៃត្រេត MSG, tyramine ឬ សារធាតុធ្វើឲ្យផ្អែមបែបសិប្បនិមិត្ត៕