យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា អ្នកដែលញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមមានសុខភាពល្អបំផុត ហើយក៏មិនងាយនឹងមានជំងឺអ្វីច្រើនបៀតបៀនដែរ។ តាមការសិក្សាមួយដែលធ្វើទៅលើប្រជាជនអង់គ្លេស ហ្វាងឡង់ និងបារាំងប្រមាណ ៤៧៥២០នាក់ បានរកឃើញថា អ្នកដែលញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមទំនងជាមិនសូវមានជំងឺច្រើនក្នុងខ្លួនឡើយ។ ប៉ុន្តែលទ្ធផលនេះមិនមែនមានន័យថា ការញ៉ាំគ្រឿងស្រវឹងដឹងថាធ្វើឲ្យអ្នកមានសុខភាពល្អទេ។ 

តាមការពន្យល់ជាក់ស្តែងមួយនិយាយថា អ្នកដែលមានបញ្ហាសុខភាពមួយចំនួនគួរតែចៀសវាងគ្រឿងស្រវឹងដោយសារតែវាធ្វើឲ្យស្ថានភាពជំងឺពួកគេកាន់តែធ្ងន់ ឬដោយសារតែពួកគេស្ថិតក្នុងស្ថានភាពព្យាបាលដែលមិនអាចញ៉ាំគ្រឿងស្រវឹងបានទេ។ 

ការសិក្សាក៏បានរកឃើញថា អ្នកដែលមិនបានញ៉ាំគ្រឿងស្រវឹងទាំងអស់តែម្តង ទំនងជាងាយនឹងមានសុខភាពចុះខ្សោយ ហើយក៏ងាយនឹងកើតជំងឺច្រើនទៀត។ លើសពីនេះទៅទៀត ការសិក្សាបានបង្ហាញថា អ្នកដែលញ៉ាំគ្រឿងស្រវឹងច្រើនពេក ក៏ងាយនឹងមានជំងឺច្រើនជាងអ្នកញ៉ាំក្នុងកម្រិតមធ្យមដែរ។ 

ប៉ុន្តែស្ថិតក្នុងករណីញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល វាក៏អាចធ្វើឲ្យមានបញ្ហាផ្សេងៗដូចជា របួស ឬពុលអាហារជាងមានជំងឺទៅទៀត។ នៅប្រទេសអង់គ្លេស បុរស និងស្រ្តីត្រូវបានណែនាំឲ្យញ៉ាំស្រាបៀរមិនឲ្យច្រើនជាង ១៤កំប៉ុងក្នុងមួយសប្តាហ៍ឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង