មុននឹងយើងឈានទៅរកការឆ្លើយសំណួរទាក់ទងនឹងប្រធានបទនេះ យកល្អគួរតែយល់ថា ទឹកឃ្មុំកើតឡើងយ៉ាងដូចម្តេចសិន។ ទឹកឃ្មុំចាប់ផ្តើមកើតឡើងនៅពេលឃ្មុំខំព្យាយាមក្រែបយកលម្អងផ្កាគ្រប់ប្រភេទ យកមករក្សាទូកនៅក្នុងផ្លិតឃ្មុំរបស់វាហើយក្នុងផលិតនីមួយៗគឺមានអង់ស៊ីមជាច្រើនសម្រាប់បំបែកជាតិស្ករក្នុងទឹកឃ្មុំនោះ ទើបធ្វើឲ្យវាមានរសជាតិផ្អែមពិសេស និងមានតម្លៃពិសេសជាងគេ។ 

មនុស្សយើងបានប្រមូលផលទឹកឃ្មុំនេះមកប្រើប្រាស់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ យោងទៅតាមសិល្បៈគំនូរលើថ្មក្នុងប្រទេសអេស្ពាញចាប់ពីឆ្នាំ ៦០០០មុនគ្រឹស្ករាជមក បានបង្ហាញថា វាគឺជាពេលវេលាដែលមនុស្សចេះប្រមូលផលទឹកឃ្មុំ។ នៅឆ្នាំ ២៤០០មុនគ្រឹស្ករាជ ប្រជាជនអាស៊ីបមានជំនាញក្នុងការរក្សាឃ្មុំ។ 

សំណួរគេសួរថា តើទឹកឃ្មុំពិតជាអាចជួយឲ្យរបួសជាមែនទេ នៅពេលលាបលើរបួស។ ការប្រើប្រាស់ទឹកឃ្មុំដើម្បីព្យាបាលរបួស និងរលាកត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃការព្យាបាលបែបបូរាណអស់រយៈពេលច្រើនសតវត្សន៍ទៅហើយ។ ប្រជាជនអាស៊ីបបូរាណបានប្រើប្រាស់វាលើរបួស។ វាមានសារធាតុធម្មជាតិជាច្រើនដែលអាចប្រឆាំងនឹងបាក់តេរី ជម្រុញដល់ការជារបួស បង្ការការបង្ករោគ និងបំបាត់ការហើម។ ដើម្បីសុវត្ថិភាព ចូរទិញទឹកឃ្មុំជាប្រភេទថ្នាំមកប្រើតែម្តងមុនពេលអ្នកព្យាបាលរបួស ឬកន្លែងរលាកភ្លើង។ យ៉ាងណាមិញ ចូរទៅជួបគ្រូពេទ្យជានិច្ចបើសិនជារបួសនោះធ្ងន់ធ្ងរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង