ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំនេះ នឹងមិនជួបនឹងគ្រោះច្រើនទេ ថែមទាំងមានបងប្អូនជួយច្រើនទៀតផង។ ជាពិសេស គេក៏មាននិស្ស័យខ្ពស់ជាមួយនឹងអ្នកដទៃផងដែរ ដោយធ្វើឲ្យមួយជីវិតអាចរស់នៅបានសុខស្រួល។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំនេះ មិនថាដើរដល់ណាទេសុទ្ធតែមានមិត្តភក្តិច្រើនចាំជួយជានិច្ច។ ដូចនេះ មិនថាគេធ្វើអ្វីទេ សុទ្ធតែមានគេតាមជួយពីក្រោយ ដោយធ្វើគេអាចសម្រេចគ្រប់រឿង។ ជាហេតុដែលធ្វើឲ្យមិនយូរប៉ុន្មាន គេនឹងអាចទិញបានទាំងផ្ទះ និងឡាន។
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំនេះ មិនចេះប្រកាន់ចរិតក្អេងក្អាងឡើយ ថែមទាំងស្មោះត្រង់ទៀតផង។ ជាពិសេស នៅជិតខ្លួនគេតែងមានអ្នកជួយជានិច្ច ដោយមានកម្លាំងពេញក្នុងការបំពេញការងារ។ ជាហេតុដែលធ្វើឲ្យប្រាក់របស់គេគឺច្រើនទៅៗជាមិនខាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)