ជំងឺអញ្ចាញធ្មេញប្រហែលមានរោគសញ្ញាច្រើនចាប់ពី ការហើមអញ្ចាញធ្មេញរហូតដល់ក្លិនមាត់អាក្រក់ និងស្រាវធ្មេញ។ ជំងឺនេះចាប់ផ្តើមឡើងជាមួយនឹងការកកកុញរបស់បាក់តេរីក្នុងមាត់។ មេរោគតូចៗដែលប្រមូលផ្តុំគ្នាជាមួយនឹងទឹករំអិល និងភាគល្អិតផ្សេងៗទៀតដើម្បីបង្កើតជាកំណកជាប់ធ្មេញ។
ការដុះសម្អាតធ្មេញ និងប្រើអំបោះរូសធ្មេញនឹងជួយសម្អាតកំណកនេះបាន ប៉ុន្តែបើសិនជាមាននៅសេសសល់ វាច្រើនតែធ្វើឲ្យរឹងទៅៗ។ ការកកជាកំណកនេះអាចនាំឲ្យមានជំងឺអញ្ចាញធ្មេញបាន។
យ៉ាងណាមិញ កត្តាខាងក្រោមនេះហើយគឺជាមូលហេតុដែលនាំឲ្យអ្នកប្រឈមនឹងជំងឺអញ្ចាញធ្មេញកាន់តែខ្លាំង៖
- អនាម័យមាត់ធ្មេញមិនសូវល្អ និងមិនទៅជួបពេទ្យធ្មេញពិនិត្យជាទៀងទាត់
- ជក់បារី
- កំពុងតែលេបថ្នាំព្យាបាលជំងឺអ្វីមួយ
- បម្រែបម្រួលអ័រម៉ូន
- ជំងឺជាច្រើនដូចជា ជំងឺអេដស៍ ជំងឺទឹកនោមផ្អែម និងមហារីក៕