ផ្លែទឹកដោះត្រូវបានគេស្គាល់ឈ្មោះម៉្យាងទៀតហៅថា Caimito ដែលជាផ្លែឈើម្ខាងមានសម្បករលោង និងពណ៌ស្វាយ ឬបៃតង អាស្រ័យទៅតាមភាពទុំរបស់វាដែរ។ រសជាតិដ៏ផ្ងែម និងសាច់ដ៏ឆ្ងាញ់របស់វាត្រូវបានគេរកឃើញថា មានប្រយោជន៍ចំពោះសុខភាពច្រើន ប៉ុន្តែអ្វីដែលគេសម្គាល់ខ្លាំងជាងគេគឺជួយការពារសុខភាពឆ្អឹង និងបង្ការជំងឺទឹកនោមផ្អែម។
សុខភាពឆ្អឹង
តើអ្នកត្រូវការអ្វីខ្លះដើម្បីថែរក្សាសុខភាពឆ្អឹងបាន? ចម្លើយគឺងាយណាស់ គឺជាតិផូស្វ័រ និងកាលស្យូម។ មនុស្សយើងភាគច្រើនជឿថា ប្រភពនៃជាតិកាលស្យូមភាគច្រើនមាននៅក្នុងផលិតផលធ្វើពីទឹកដោះគោដូចជា ហ្រ្វូម៉ាត ឬទឹកដោះគោ។
ប៉ុន្តែចុះអ្នកដែលអាឡែហ្ស៊ីនឹងទឹកដោះគោវិញបានអីញ៉ាំកើតទៅ? វាមានផ្លែឈើ និងបន្លែច្រើនណាស់ដែលមានជាតិកាលស្យូមខ្ពស់ ហើយក្នុងនោះក៏មានផ្លែទឹកដោះដែរ។
បង្ការជំងឺទឹកនោមផ្អែម
វាត្រូវបានគេអះអាងថា ជាតិសរសៃមានក្នុងផ្លែទឹកដោះគឺមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម។ យោងទៅតាមការចុះផ្សាយក្នុងសារព័ត៌មាន African Journal of Pharmacy and Pharmacology កាលពីឆ្នាំ ២០០៩ បានឲ្យដឹងថា ស្លឹករបស់ផ្លែទឹកដោះក៏មានមុខងារដូចគ្នានឹងអាំងស៊ុយលីន ក្នុងការបញ្ចុះជាតិស្ករក្នុងឈាមបានដែរ៕