ការរួមភេទគឺជារឿងមួយដែលសំខាន់សម្រាប់តម្រូវការរាងកាយរបស់មនុស្សយើង ហើយក៏មិនអាចចៀសវាងបានដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្រាប់សាសនាមួយចំនួន ការរួមភេទគឺមិនត្រូវបាននិយាយបើកចំហរពេញលេញឡើយ ហើយក៏មានការដាក់បម្រាមច្រើនផងដែរចំពោះមនុស្សជំនាន់ក្រោយៗរបស់ពួកគេ។ ប៉ុន្តែ តើអ្នកមានដឹងថា ការដែលខ្វះការយល់ដឹងអំពីការរួមភេទ វាអាចមានផលប៉ះពាល់ដល់រាងកាយមនុស្សយើងច្រើនដែរទេ ជាពិសេសការដែលមិនដែលរួមភេទសោះតែម្តង។
ថយចុះសមត្ថភាពខាងផ្លូវចិត្ត
ការរួមភេទរបស់មនុស្សគឺជាផ្នែកមួយដែលជួយទប់ស្កាត់ការបាក់ទឹកចិត្ត ដូច្នេះអ្នកអាចផ្តោតសំខាន់ទៅលើគោលដៅរបស់អ្នកបានយ៉ាងពេញលេញ។ សារធាតុ Serotonin គឺជាសារធាតុគីមីសម្រាប់ប្រឆាំងការបាក់ទឹកចិត្តរបស់រាងកាយមនុស្ស ដែលវាក៏ជួយធ្វើឲ្យយើងសប្បាយចិត្ត អារម្មណ៍ល្អ និងទប់ស្កាត់ការឈឺក្បាលផងដែរ។
នៅតែជាមនុស្សមានភាពទន់ខ្សោយ និងមិនហ៊ានតស៊ូលើបញ្ហាដែលកើតឡើងភ្លាមៗ
ការរួមភេទជួយធ្វើឲ្យអ្នកមានភាពច្បាស់លាស់ខាងរាងកាយ និងផ្លូវចិត្ត ហើយវាក៏មិនត្រឹមតែមានប្រយោជន៍មួយនេះទេ តែថែមទាំងបង្កើនទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងថែមទៀត។
ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ការសិក្សាបានបង្ហាញថា អ្នកដែលចៀសវាងការរួមភេទគឺមិនសូវមានប្រព័ន្ធភាពស៊ាំរឹងមាំដូចអ្នកដែលរួមភេទញឹកឡើយ។ វាជាលំហាត់ប្រាណមួយដែលអាចរំលាយជាតិខ្លាញ់ពីក្នុងខ្លួន និងធ្វើឲ្យយើងទៅជាមានភាពរឹងមាំបាន។
មុខមើលទៅកាន់តែឆាប់ចាស់
ការរួមភេទជួយបង្កើនថាមពលរាងកាយ និងការរំលាយអាហារ ដើម្បីធ្វើឲ្យមានអារម្មណ៍ និងមើលទៅក្មេងជាងវ័យ ជាពិសេសក្មេងជាងអ្នកមិនដែលរួមភេទសោះ។ តាមការសិក្សាបានឲ្យដឹងថា អ្នកដែលរួមភេទញឹកញាប់គឺមានភាពវ័យក្មេងជាងអាយុរហូតដល់ ៧ឆ្នាំឯណោះ។
មានបញ្ហារោគស្រ្តីច្រើន
បើសិនជាអ្នកមិនរួមភេទទេ នោះចំណង់ផ្លូវភេទនឹងថយចុះ ហើយជញ្ជាំងទ្វារមាសក៏ទៅជាចុះខ្សោយដែរ។ នៅពេលស្រ្តីឈានដល់ពេលរាំងរដូវដោយមិនមានការរួមភេទ វាអាចនឹងធ្វើឲ្យមានការឈឺចាប់ខ្លាំងនៅពេលចង់រួមភេទម្តងៗទៅវិញ។
បុរសត្រូវប្រឈមនឹងមហារីកក្រពេញប្រូស្តាត
បើសិនជាបុរសរស់នៅដោយគ្មានការរួមភេទ នោះវាជាហេតុផលដែលធ្វើឲ្យកើតជំងឺមហារីកក្រពេញប្រូស្តាតហើយ។ ការដែលរួមភេទញឹកញាប់នឹងបន្ថយការប្រឈមមុខនេះវិញ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នករួមភេទជាទៀងទាត់នោះ កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូននឹងស្ថិតក្នុងកម្រិតមួយដែលអាចសង្គ្រោះអ្នកពីមហារីកក្រពេញប្រូស្តាតបាន។
គ្រោះថ្នាក់ដល់ការចងចាំ
ការរួមភេទទៀងទាត់ត្រូវបានគេរកឃើញថាជួយបង្កើនការចងចាំ ប៉ុន្តែបើសិនជាអ្នកមិនបានធ្វើវាទេ វាពិតជារងការប៉ះពាល់ជាមិនខាន៕