តើអ្វីខ្លះទៅដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មានភាពយូរអង្វែង? តើការរៀបការគឺជាអ្វីឲ្យប្រាកដ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើអ្វីទៅដែលធ្វើឲ្យមនុស្សពីរនាក់សម្រេចចិត្តរស់នៅជាមួយគ្នា ហើយតើមានអ្វីកើតឡើងទៀតទៅក្រោយពីរៀបការរួច?

តាមរឿងភាពយន្ត និងរឿងប្រលោមលោករ៉ូមែនទិចប្រាប់យើងថា ការស្វែងរកមនុស្សដែលល្អគឺជារឿងពិបាកបំផុត ប៉ុន្តែតាមពិតនោះគឺថា ការរស់នៅជាមួយមនុស្សបែបនេះគឺជារឿងកាន់តែពិបាកថែមទៀត។ 

ដូច្នេះដើម្បីឲ្យជីវិតកាន់តែប្រសើ យកល្អគួរតែដឹងរឿងមួយចំនួនខាងក្រោមនេះសិនមុននឹងសម្រេចចិត្តរៀបការ៖ 

ភាពត្រេកត្រអាលគឺជាអារម្មណ៍ដែលអ្នកមានក្នុងពេលស្រឡាញ់ពេលពីរឆ្នាំដំបូង

ខណៈពេលដែលរយៈពេលបីឆ្នាំអាចគិតថាយូរបន្តិចក៏ដោយ តែគួរចាំថា វាជាអារម្មណ៍មួយដែលមានលក្ខណៈដូចមានមេអំបៅហោះពេញក្នុងពោះអញ្ចឹង ហើយក៏ចង់ឲ្យមានការរៀបការឆាប់ៗដែរនៅពេលជួបមនុស្សដែលខ្លួនស្រឡាញ់ហើយ។ យកល្អគួរតែចាំថា អារម្មណ៍ត្រេកត្រអាលបែបនេះគឺជារឿងមិនពិតទេ ហើយវាក៏ជារឿងល្អមួយសម្រាប់ដំណើរការណ៍នៃទំនាក់ទំនងស្នេហាដែរ។ 

ស្នេហាគឺជាជម្រើសមួយដែលអ្នកបង្កើត

ស្នេហាគឺជាការសម្រេចចិត្តមួយដែលត្រូវការធ្វើរាប់រយដងក្នុងមួយថ្ងៃ ហើយក៏មិនមែនធ្វើទាន់ហត់បានដែរ។ អ្នកមិនមែនលង់ស្នេហ៍ទេ តែអ្នកលង់នឹងភាពត្រេកត្រអាលមួយគ្រាដែលអ្នកមានអារម្មណ៍ប៉ុណ្ណោះ ហើយភាពត្រេកត្រអាលនេះហើយជាអ្នកលើកទឹកចិត្តអ្នកឲ្យបង្កើតស្នេហា។ 

ការរៀបការមិនគួរណាធ្វើដោយលំៗឡើយ

នៅពេលអ្នករៀបការ អ្នកកំពុងតែយល់ព្រមរស់នៅជីវិតចុងក្រោយនេះជាមួយនឹងមនុស្សម្នាក់ផ្សេងទៀត។ ជីវិតរស់នៅរបស់មនុស្សគឺត្រូវមានជំងឺ របួស ទឹកភ្នែក ស្លាប់ ការក្បត់ និងសុបិន្តអាក្រក់ច្រើនដែលអ្នកមិnអាចស្មានដល់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះចូរប្រាកដថា អ្នកទាំងពីរនឹងអាចរួមរស់ជាមួយគ្នាដោយចិត្តស្មោះទាំងសងខាងដើម្បីអាចឆ្លងកាត់ជីវិតដូចបានរៀបរាប់ពីខាងលើ ហើយក៏មិនបោះបង់គ្នាចោលដែរ។ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង