ភាគច្រើនស្រ្តីងាយនឹងមានវិបត្តិអ័រម៉ូនណាស់។ មូលហេតុខ្លះទាក់ទងនឹងការចាស់ទោតាមអាយុ ស្រ្តេសច្រើន ប៉ះពាល់នឹងជាតិពុល ការញ៉ាំអាហារមិនត្រឹមត្រូវ ធាត់ជ្រុល និងកង្វះការហាត់ប្រាណ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែអ័រម៉ូនគឺជាសារថាតុគីមីដែលគ្រប់គ្រង ឬសម្របសម្រួលដល់សកម្មភាពនៃជាលិកា ឬសរីរាង្គក្នុងខ្លួន វាពិតជាមិនមានអ្វីភ្ញាក់ផ្អើលច្រើនឡើយដែលមានរឿងច្រើនកើតឡើងបើសិនជាមានវិបត្តិអ័រម៉ូនមែន។ ខាងក្រោមនេះគឺជាឥទ្ធិពលមួយចំនួនដែលអាចបញ្ជាក់បានថា អ្នកកំពុងតែមានវិបត្តិអ័រម៉ូនហើយ៖

ជ្រុះសក់

ដោយសារតែក្នុងខ្លួនមានអតុល្យភាពអ័រម៉ូន ដូច្នេះវាអាចចេញជាអាការៈជ្រុះសក់បាន។ ប៉ុន្តែកុំបារម្ភអី ព្រោះវាគ្រាន់តែទាក់ទងនឹងអរម៉ូន ដូច្នេះវាមិនកើតឡើងរហូតឡើយ។ នៅពេលអ័រម៉ូនស្រួលបួលវិញ អ្វីៗនឹងត្រូវបានដោះស្រាយ។ 

ដុះរោមកាន់តែច្រើន

វាគួរតែមិនមានបញ្ហាឡើយដែលដុះរោមច្រើនដោយសារតែអតុល្យភាពអ័រម៉ូន។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺវាមិនគ្រាន់តែកើតឡើងលើស្បែកក្បាលទេ តែកើតឡើងលើមុខដែរ។ រឿងនេះអាចនឹងបង្កជាការសើចចម្អកបានបើសិនជាកើតឡើងលើមនុស្សស្រី។ ការដុះរោមច្រើនដែលទាក់ទងនឹងអ័រម៉ូនក៏ប្រហែលជាកើតឡើងនៅលើទ្រុង ខ្នង និងដៃដែរ។ 

ជំងឺមុន

ដោយសារតែអ្នកមិនទាន់អាយុច្រើនជាង ១៣ឆ្នាំ មិនមែនមានន័យថា អ្នកមិនអាចកើតមុននោះទេ។ ប៉ុន្តែអតុល្យភាពអ័រម៉ូនអាចងាយនឹងធ្វើឲ្យកើតមុនបានទោះបីជាមិនទាន់ពេញវ័យក៏ដោយ ជាពិសេសមនុស្សស្រីតែម្តង។ ស្រ្តីវ័យកណ្តាលខ្លះអាចកើតមុនកប់ក្នុងស្បែកជ្រៅៗទៀតផង។ 

ឡើងទម្ងន់

អតុល្យភាពអ័រម៉ូនអាចធ្វើឲ្យអ្នកឃ្លានអាហារច្រើនៗ។ ប៉ុន្តែវាមិនគ្រាន់តែជាអាហារធ្វើឲ្យអ្នកឡើងទម្ងន់នៅមុខទេ តែវាអាចធ្វើឲ្យអ្នកញ៉ាំតែរបស់ផ្អែមៗថែមទៀត។ រឿងនេះនឹងងាយឲ្យឡើងទម្ងន់កាន់តែខ្លាំងផងដែរ។ 

អស់កម្លាំង

មានហេតុផលមួយដែលអតុល្យភាពអ័រម៉ូនអាចធ្វើឲ្យចង្កេះរបស់ស្រ្តីរីកធំជាងមុន ដែលវាអាចនាំឲ្យអស់កម្លាំងបាន។ ជាធម្មតា ការដែលមិនសូវមានកម្លាំង អាចធ្វើឲ្យអ្នកមិនចង់ហាត់ប្រាណ ដូច្នេះវាក៏ងាយនឹងធ្វើឲ្យញ៉ាំច្រើនរហូតដល់ឡើងទម្ងន់ដែរ។ អ្វីដែលគួរតែស្តាយទៀតនោះគឺថា ការចំណាយពេលគេងលើគ្រែពេញមួយថ្ងៃក៏មិនអាចជួយអ្វីបានដែរ។

គេងមិនលក់

អតុល្យភាពអ័រម៉ូន និងគេងមិនលក់អាចកើតឡើងដែរ។ និយាយរួមគឺវាមិនអាចធ្វើឲ្យអ្នកគេងលក់ស្រួលរយៈពេល ៧ទៅ៩ម៉ោងពេញឡើយ។ 

ទល់លាមក

ការធ្លាក់ចុះខ្លាំងនៃអ័រម៉ូនមនុស្សស្រីអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត។ នេះគឺជាហេតុផលពិតប្រាកដមួយដែលអតុល្យភាពអ័រម៉ូនអាចធ្វើឲ្យអ្នកទល់លាមកបាន បញ្ហាដែលទាក់ទងនឹងការរំលាយអាហារមិនចាប់ផ្តើម និងបញ្ចប់ឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកជំនាញនិយាយទៀតថា អតុល្យភាពអ័រម៉ុនអាចបង្កជាបញ្ហាជាច្រើនដូចជា ក្រពះមិនកិន ឈឺពោះបែបរមួលៗ ហើមពោះ និងផោមច្រើន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង