វាពិតជារឿងដែលសាំចិត្តខ្លាំងណាស់ដែលមើលឃើញស្បែកនៅប្រអប់ដៃចាប់ផ្តើមរបកៗ រហូតដល់ឃើញស្បែកខាងក្រោមខ្ចី និងឈឺចាប់ខ្លាំងបាន។ មានកត្តាច្រើនណាស់ដែលនាំឲ្យកើតបញ្ហាមួយនេះ ដូចជា ហ្សែន ព្រមទាំងកត្តាបរិដ្ឋានជុំវិញខ្លួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មិនខ្វល់ថាមកពីមូលហេតុអ្វីទេ អ្នកប្រហែលជាអាចប្រើប្រាស់វិធីខាងក្រោមនេះដើម្បីសម្រួលដល់ការរបកស្បែកនេះបាន៖
សម្គាល់មូលហេតុរបស់វា
វាអាចជារឿងមួយប្រយោជន៍បើសិនជាអ្នកដឹងនូវអ្វីដែលធ្វើឲ្យស្បែកអ្នករបកតាំងពីដំបូង។ វាប្រហែលជាកើតចេញពីការមានប្រតិកម្មជាមួយនឹងអ្វីមួយដែលអ្នកយកដៃទៅប៉ះ ឬអាចជាជំងឺតាអកក៏ថាបាន។ មិនខ្វល់ថាមូលហេតុជាអ្វីទេ ឲ្យអ្នករកឃើញ នោះនឹងមានការព្យាបាលដែលត្រឹមត្រូវហើយ។
លាបក្រែមផ្តល់សំណើម
ស្បែកប្រអប់ដៃដែលរបកអាចជារឿងធម្មតាៗដែលអ្នកមិនបានថែរក្សាប្រអប់ដៃឲ្យបានល្អ។ ឃើញទេ បើសិនជាអ្នកបណ្តោយឲ្យដៃប៉ះពាល់នឹងទឹក និងក្តៅច្រើន នោះវាពិតជាងាយនឹងរកណាស់ ដោយសារតែភាពស្ងួត ដូច្នេះការរបកស្បែកនឹងកើតឡើង។ ដូច្នេះការលាបក្រែមផ្តល់សំណើមដល់ស្បែកនឹងជួយដល់រឿងនេះបាន។
លេបថ្នាំប្រឆាំងនឹងអាឡែហ្ស៊ី
ការធ្វើទុក្ខរបស់ជំងឺហឺត ឬប្រតិកម្មអាឡែហ្ស៊ីផ្សេងៗដោយអ្វីមួយដែលអ្នកបានប៉ះពាល់ អាចកើតឡើងជាលក្ខណៈរបកស្បែកដែរ។ បើសិនជាអ្នកដឹងមូលហេតុវាតាំងពីដំបូង អ្នកពិតជាអាចមានមធ្យោបាយជាច្រើនដើម្បីបន្ថយប្រតិកម្មនេះនៅលើស្បែកហើយ។
ការពារ
ដៃរបស់មនុស្សយើងគឺជាសរីរាង្គដែលប្រើការប្រើប្រាស់ច្រើនបំផុត ដែលវាមិនមានអ្វីភ្ញាក់ផ្អើលឡើងដែលវាងាយនឹងរករបួស។ ជាអកុសល្យ បើសិនជាយើងភ្លេចទម្លាប់ថែរក្សាស្បែកទៀត អ្នកនឹងដឹងថា ស្បែកអ្នកពិតជាងាយរបកខ្លាំងណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ប៉ុន្តែរឿងនេះអាចដោះស្រាយបានតាមរយៈការពាក់ស្រោមដៃ ឬប្រើប្រេងលាបនៅពេលស្ថិតក្នុងសីតុណ្ហភាពដែលក្តៅ និងត្រជាក់៕