ប្រសិនជាអ្នកចង់រក្សាក្រពះអ្នកឲ្យមានសុខភាពល្អ និងចៀសពីជំងឺមហារីក អ្នកអាចពិសារបន្លែមួយប្រភេទនេះបាន។ តើជាបន្លែអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
អ្នកអាចពិសារស្ពៃក្តោបបាន ព្រោះនៅក្នុងនោះមានសារធាតុដែលជួយការពារក្រពះដែលធ្លាប់របួស ឲ្យមានសុខភាពល្អវិញ។ ម្យ៉ាងទៀត វាក៏អាចជួយការពារមិនឲ្យថ្លើមអ្នកផ្ទុកខ្លាញ់ច្រើនឡើយ។ វាក៏មានវីតាមីនសេ ដែលអាចជួយការពារអ្នកពីជំងឺផ្តាសាយ ហើយជួយកែប្រែស្បែកដែលគ្រើមរបស់អ្នក ឲ្យត្រឡប់មកជាស្អាតវិញ។ ជាពិសេស វាក៏អាចជួយអ្នកឲ្យចៀសពីជំងឺមហារីកផងដែរ។ ប្រសិនជាអ្នកមិនចង់ឆាប់ភ្លេចភ្លាំង អ្នកអាចពិសារវាបាន។ ដូចនេះ វាជាបន្លែដែលល្អចំពោះសុខភាពអ្នកដែលអ្នកគួរតែជ្រើសរើសមកពិសារ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)