ទឹក គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយល្អប្រសើរ ប៉ុន្តែពេលខ្លះរសជាតិរបស់វាអាចគួរអោយធុញលឿន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះអ្នកអាចកែច្នៃបន្ថែមរសជាតិ ឧទាហរណ៍ដូចជាទឹកក្រូចឆ្មារ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា អ្នកក៏អាចប្រើប្រាស់បន្លែដើម្បីបង្កើនឧជារស និងបង្កើតជាភេសជ្ជៈដ៏មានសុខភាពល្អក្នុងពេលជាមួយគ្នាបានដែរ? ប្រសិនបើអ្នកមិនដឹងថាគួរប្រើប្រាស់បន្លែអ្វីទើបប្រសើរនោះ ចូរសាកល្បងផ្លែត្រសក់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃការបន្ថែមត្រសក់ប៉ុន្មានចំណិតក្នុងទឹកធម្មតា ហើយទទួលទានជាប្រចាំ ៖
១. បញ្ចុះសម្ពាធឈាម
សម្ពាធឈាមឡើងខ្ពស់បង្កហានិភ័យនៃជំងឺគួរអោយព្រួយបារម្ភជាច្រើន។ ប៉ុន្តែកុំបារម្ភ! ទឹកត្រសក់ មានផ្ទុកសម្បូរទៅដោយជាតិសសៃ, ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលជួយរក្សាកម្រិតត្រឹមត្រូវនៃជាតិសូដ្យូមទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។
២. បង្កើនសុខភាពសាច់ដុំ
ត្រសក់ មានផ្ទុកសារធាតុ silica ជួយរក្សាសុខភាពល្អប្រសើរនៃជាលិកាភ្ជាប់ ឬសាច់ដុំរឹងមាំ ជាពិសេសនៅពេលទទួលទានជាប្រចាំ។
៣. បង្កើនការរំលាយអាហារ និងដុតបំផ្លាញជាតិខ្លាញ់
តាមរយៈការទទួលត្រសក់ជាប្រចាំ អ្នកនឹងអាចបង្កើននូវសុខភាពរាងកាយទាំងមូលឲ្យមានលក្ខណៈកាន់តែល្អប្រសើរ។ ត្រសក់អាចជម្រុញប្រព័ន្ធរំលាយអាហារ ហើយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញ។
៤. កម្ចាត់ជាតិពុលចេញពីរាងកាយ
ទឹកត្រសក់ ក៏មានផ្ទុកសារធាតុ beta-carotene និងវីតាមីន C ដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីប្រព័ន្ធរាងកាយបានយ៉ាងប្រសើរ។
៥. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ
អ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយថា ត្រសក់ គឺមានផ្ទុកជាតិទឹកច្រើនដល់ទៅ ៩៥ ភាគរយឯណោះ។ នេះមានន័យថា ការទទួលទានទឹកត្រសក់ គឺល្អបំផុតសម្រាប់ដោះស្រាយបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។
៦. ជួយបំពេញបន្ថែមនូវវីតាមីនដែលរាងកាយត្រូវការប្រចាំថ្ងៃ
ត្រសក់ ក៏ជាប្រភពដ៏ប្រសើរនៃបណ្តាវីតាមីនដែលរាងកាយត្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុងនោះមានដូចជា វីតាមីន A , B , C, កាល់ស្យូម និងម៉ាញ៉េស្យូម។ វីតាមីនទាំងនេះជួយជំរុញដល់ប្រព័ន្ធការពាររាងកាយ ធ្វើឱ្យអ្នកស្រស់ស្រាយ និងពោរពេញដោយថាមពល៕