ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកមិនគួររួមភេទ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកមិនគួរងូតទឹកក្តៅហើយភ្លាម មករួមភេទភ្លាមនោះទេ ព្រោះអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែរងចាំរយៈពេលកន្លះម៉ោងសិន ទើបអាចធ្វើការរួមភេទបាន ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
  2. ក្រោយពេលដែលអ្នកញ៉ាំឆ្អែតរួច អ្នកមិនគួររួមភេទភ្លាមទេ ព្រោះក្រពះអ្នកកំពុងតែដំណើរការ ហើយឈាមក៏ផ្គត់ផ្គង់រាងកាយមិនសូវគ្រប់ដែរ។ ម្យ៉ាងទៀត បើអ្នករួមភេទភ្លាម ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបុរសផងដែរ។
  3. ក្រោយពេលដែលអ្នកពិសារស្រារួម អ្នកមិនគួររួមភេទទេ ព្រោះបើអ្នកមិនប្រយ័ត្នហើយមានផ្ទៃពោះ អាចធ្វើឲ្យប៉ះពាល់ដល់កូនជាខ្លាំង។
  4. នៅពេលដែលអ្នកកំពុងតែឈឺបត់ជើងតូច អ្នកមិនគួររួមភេទទេ ព្រោះអាចធ្វើឲ្យខូចតម្រង់នោមអ្នក។ ដូចនេះ អ្នកគួរតែបត់ជើងតូចរួច ទើបអាចធ្វើការរួមភេទជាមួយគ្នាបាន។
  5. ក្នុងពេលនារីមករដូវក៏មិនអាចរួមភេទបានដែរ ព្រោះអាចធ្វើឲ្យមេរោគឆ្លងចូលរាងកាយយ៉ាងងាយ។ ដូចនេះ អ្នកគួរតែរងចាំដល់ពេលដែលអស់រដូវ ទើបអាចរួមភេទនឹងគ្នាបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)