ការរំលូតកូន មិនមែនដូចគ្នានឹងការរលូតកូនទេ ព្រោះវាជារបៀបដែលស្រ្តីមានផ្ទៃពោះបញ្ចប់ការមានផ្ទះរបស់ខ្លួនដោយមិនមានការវះកាត់អ្វីទាំងអស់ តែជាការប្រើថ្នាំ ឬដំណើរការសម្អាតកូនក្នុងផ្ទៃតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បើសិនជាអ្នកមានផ្ទៃពោះដោយចៃដន្យ ឬមិនចង់បាន ឬមានផលវិបាកនៃការមានផ្ទៃពោះ យកល្អអ្នកគួរតែជ្រើសរើសវិធីរំលូតកូននេះចោលទៅ។ ការរំលូតកូនមានច្រើនប្រភេទណាស់អាស្រ័យទៅតាមដំណាក់កាលនៃការមានផ្ទៃពោះ ប៉ុន្តែយកល្អយើងគួរតែស្វែងយល់អំពីវាឲ្យអស់សិនមុននឹងសម្រេចចិត្ត។
ចំពោះហេតុផលដែលស្រ្តីម្នាក់អាចនឹងសម្រេចចិត្តរំលូតកូនបានមានដូចជា៖
- កាលៈទេសៈផ្ទាល់ខ្លួន
- មានការប្រឈមនឹងសុខភាពរបស់ម្តាយ
- កូនអាចនឹងមានជំងឺធ្ងន់ធ្ងរខ្ពស់
ចំពោះការរំលូកកូនភាគច្រើនគឺប្រើវិធីមួយហៅថា កៀរ៉េតា (Suction Curette)។ ដំណើរការណ៍នៃការរំលូតកូនមួយនេះគឺមានការចូលរួមដោយការបាចេញនូវភ្នាស់ និងអ្វីៗទាំងអស់ដែលមានក្នុងស្បូនតាមរយៈការបូមថ្នមៗជាមួយនឹងបំពង់ផ្លាសស្ទិចតូចមួយ។ វាគឺជាវិធីដែលមានសុវត្ថិភាព សាមញ្ញ និងមានការប្រឈមតិចតួច ហើយអាចធ្វើបាននៅពេលមានផ្ទៃពោះចាប់ពី ៧ ទៅ១២សប្តាហ៍។ ដំណើរការណ៍នៃការធ្វើបែបនេះអាចស៊ីពេលប្រហែល ១៥នាទី ប៉ុន្តែអាចនឹងត្រូវសម្រាកក្នុងពេទ្យរហូតដល់ ៤ម៉ោងឯណោះ។
ចំពោះវិធីរំលូតកូនមួយប្រភេទទៀត ដែលគេហៅថា ការប្រើថ្នាំរំលូតនោះអាចធ្វើនៅពេលស្រ្តីមានផ្ទៃពោះចាប់ពី ៧ ទៅ៩សប្តាហ៍។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបញ្ចប់ការមានផ្ទៃពោះមានច្រើន និងមានសុវត្ថិភាពបានលុះត្រាតែមានការសម្រេចចិត្តត្រឹមត្រូវជាមួយគ្រួសារ និងគ្រូពេទ្យដែលមានការណែនាំបានត្រឹមត្រូវ។