ប្រជាជនខ្មែរយើងភាគច្រើនទាំងក្នុងក្រុង និងស្រុកស្រែចំការ ច្រើនតែញ៉ាំជាតិកាហ្វេអ៊ីនជាចំណីពេលព្រឹក ដើម្បីឲ្យមានកម្លាំងធ្វើការ និងផ្តល់ភាពស្រស់ស្រាយពេញមួយថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែការញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេកអាចបណ្តាលឲ្យមានផលរំខានមិនល្អដល់សុខភាពដូចជា ឈឺក្បាលបែបប្រកាំង ឈឺក្រពះ និងឆេវឆាវបាន។ ខាងក្រោមនេះគឺជាអាការៈដែលអ្នកគួរតែដល់ពេលបន្ថយការញ៉ាំកាហ្វេអ៊ីនហើយ៖
- អ្នកញ៉ាំកាហ្វេច្រើនជាង៤ពែងក្នុងមួយថ្ងៃ
- កំពុងតែគេងមិនលក់
- កំពុងតែលេបថ្នាំព្យាបាលជំងឺណាមួយក្នុងខ្លួន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចំនួនជាតិកាហ្វេអ៊ីនដែលមានសុវត្ថិភាពទទួលទាននោះគឺក្រោម ៤០០មីលីក្រាមក្នុងមួយថ្ងៃ ឬកាហ្វេតិចជាង ៤ពែង៕