ភាគច្រើន ជំងឺមហារីកក្រពេញអូវ៉ែត្រូវបានកំណត់រោគវិនិច្ឆ័យដឹងលើស្រ្តីវ័យចំណាស់ ជាពិសេសអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែវាក៏ទំនងជាកើតលើស្រ្តីវ័យក្មេងផងដែរ។ ហេតុដូច្នេះហើយ ការស្វែងយល់អំពីអាការៈញឹកញាប់របស់ជំងឺនេះទាន់ពេល អាចនឹងជួយឲ្យរកឃើញជំងឺនេះលឿន និងមានអត្រាព្យាបាលជាខ្ពស់ដែរ។ ជាអកុសល ស្រ្តីភាគច្រើនដែលមានជំងឺមហារីកក្រពេញអូវ៉ែត្រូវបានគេរកឃើញតែក្នុងដំណាក់កាលធ្ងន់ធ្ងរទេ។ នេះដោយសារតែស្រ្តីភាគច្រើនយល់ថា អាការៈរបស់ជំងឺនេះអាចជាការមករដូវធម្មតា ឬរាំងរដូវ។

ទោះបីជាយ៉ាងណាក៏ដោយ មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីជួយបន្ថយការកើតជំងឺមហារីកក្រពេញអូវ៉ែនេះដូចជា៖

លេបថ្នាំពន្យាកំណើត

យោងទៅតាមការសិក្សាមួយបានឲ្យដឹងថា ស្រ្តីដែលលេបថ្នាំពន្យាកំណើតយ៉ាងហោចណាស់ ៣ឆ្នាំ អាចបន្ថយការកើតជំងឺមហារីកក្រពេញអូវ៉ែរហូតដល់ ៣០ ទៅ ៥០ភាគរយឯណោះ។ 

បំបៅដោះកូន

វាគឺជារឿងល្អមួយដែលអ្នកត្រូវបំបៅដោះកូន ដោយសារតែវាផ្តល់ជីវជាតិគ្រប់គ្រាន់ទាំងអស់ដល់តម្រូវការរបស់កូនដើម្បីលូតលាស់ និងធំធាត់។ ក្រៅពីនេះ ការបំបៅដោះកូនក៏ជួយបន្ថយឱកាសនៃការកើតជំងឺមហារីកក្រពេញអូវ៉ែបានដែរ។ 

កំពុងតែមានកូន

អ្នកជំនាញជាច្រើននិយាយថា ការសម្រាលកូនម្នាក់ឬច្រើន អាចជួយបន្ថយការប្រឈមកើតជំងឺមហារីកក្រពេញអូវ៉ែបាន។ រឿងនេះកើតឡើងពិតប្រាកដជាពិសេសបើសិនជាកូនដំបូងអ្នកកើតមុនពេលអ្នកអាយុ ២៥ឆ្នាំ។ 

សម្រកទម្ងន់

ការធាត់ជ្រុលគឺជាកត្តាប្រឈមមុខនៃជំងឺមហារីកក្រពេញអូវ៉ែដែលអាចបង្ការបាន។ ហេតុដូច្នេះហើយ យកល្អគួរតែថែរក្សាទម្ងន់ឲ្យនៅមានសុខភាពល្អ ដើម្បីការពារជំងឺនេះ។ ការហាត់ប្រាណជាប្រចាំ និងញ៉ាំតែអាហារផ្តល់សុខភាពអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ 

ជ្រើសរើសការញ៉ាំអាហារមានជាតិខ្លាញ់ទាប

ស្រ្តីដែលញ៉ាំអាហារមានជាតិខ្លាញ់ទាបរយៈពេលចាប់ពី ៤ឆ្នាំឡើងទៅ ត្រូវបានគេចាត់ទុកថា ជួយបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញអូវ៉ែបាន។ ចូរប្រាកដថា អ្នកបានបន្ថយការញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់ជាពិសេស Saturated Fat និងសាច់ជ្រូក សាច់គោ។ 

ញ៉ាំបន្លែ និងផ្លែឈើច្រើន

របបអាហារដែលផ្ទុកទៅដោយបន្លែ និងផ្លែឈើស្រស់ៗ ជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីកុំឲ្យកើតជំងឺមហារីកក្រពេញអូវ៉ែបាន។ បន្លែនិងផ្លែឈើដូចជា បឺរីពណ៌ខៀវ សណ្តែកក្រហម និងដំឡូវជ្វា ពោរពេញទៅដោយអង់ទីអុកស៊ីដង់ច្រើន ដែលជួយការពារកុំឲ្យមានការលូតលាស់កោសិកាមហារីកបាន។ 

ទម្លាប់រស់នៅផ្តល់សុខភាព

ដើម្បីបន្ថយឱកាសកើតជំងឺមហារីកក្រពេញអូវ៉ែ អ្នកត្រូវឈប់ជក់បារី។ សារធាតុគីមីជាច្រើនក្នុងបារី គឺជាភ្នាក់ងារបង្កជំងឺមហារីក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកជំនាញនិយាយថា អ្នកគួរតែលុបបំបាត់ការញ៉ាំគ្រឿងស្រវឹងច្រើនៗដែរបើសិនជាមិនចង់ឲ្យកើតជំងឺមហារីកក្រពេញអូវ៉ែទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង