វត្តមានដ៏ច្រើននៃចំនួនអាស៊ីតអ៊ុយរិកក្នុងឈាម អាចធ្វើឲ្យកើតជំងឺរលាកសន្លាក់ហ្គោដបាន។ ដើម្បីបង្ការជំងឺនេះ យកល្អគួរតែសង្កេតមើលទម្លាប់នៃការញ៉ាំអាហាររបស់អ្នកផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)របបអាហារផ្តល់សុខភាព និងការលេបថ្នាំត្រឹមត្រូវអាចជួយរក្សាកម្រិតអាស៊ីតអ៊ុយរិកឲ្យស្ថិតនៅក្នុងកម្រិតធម្មតាបាន។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីអាហារមួយចំនួនដែលអាចជួយរក្សាកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមឲ្យនៅធម្មតាបានយូរ៖

ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុ Malic Acid ដែលអាចជួយបន្សាបអាស៊ីតអ៊ុយរិកក្នុងចរន្តឈាមបាន។ រឿងនេះក៏ជួយបំបាត់ការឈឺចាប់ដោយសារតែលើសអាស៊ីតអ៊ុយរិកក្នុងឈាមដែរ។ 

ផ្លែចេក

ផ្លែចេកត្រូវបានគេរកឃើញថា មានប្រយោជន៍ខ្លាំងក្នុងការបញ្ចុះអាស៊ីតអ៊ុយរិកដែលកំពុងតែមានច្រើនលើសលុបក្នុងឈាម។ 

ផ្លែឈើរី

ផ្លែឈើរីល្អបំផុតក្នុងការបញ្ចុះអាស៊ីតអ៊ុយរិក និងកូឡេស្តេរ៉ុលក្នុងឈាម។ អ្នកគ្រាន់តែញ៉ាំផ្លែឈើរីប្រហែល ១០គ្រាប់ជារៀងរាល់ថ្ងៃ គឺអាចជួយបញ្ចុះអាស៊ីតអ៊ុយរិកក្នុងឈាមបានហើយ។ 

ក្រូចឆ្មា

ទឹកក្រូចឆ្មានមានសារធាតុអាស៊ីស៊ីទ្រិច ដែលអាចជួយបន្សាបអាស៊ីតអ៊ុយរិកបាន។ ចូរបន្ថែមវាទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីមានប្រយោជន៍ក្នុងការបង្ការកុំឲ្យចំនួនអាស៊ីតអ៊ុយរិកនេះឡើងខ្ពស់ក្នុងឈាមបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ អ្នកក៏អាចញ៉ាំទឹកក្រូចឆ្មាកន្លះផ្លែលាយជាមួយនឹងទឹកមួយកែវជារៀងរាល់ថ្ងៃ ក៏មានប្រយោជន៍ដូចគ្នាដែរ។ 

ផ្លែស្ត្របឺរី

ស្រ្តបឺរីសម្បូរទៅដោយវីតាមីន C ហើយវាល្អបំផុតក្នុងការរំលាយសារធាតុ Purines ក្នុងឈាម ដែលតម្រងនោមមិនអាចរំលាយបាន។ ជាមួយគ្នានេះដែរ អ្នកអាចញ៉ាំផ្លែស្រ្តបឺរីជាមួយនឹងអាហារពេលព្រឹករាល់ថ្ងៃ ឬញ៉ាំទឹករបស់វាក៏បាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង