វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងកម្ចាត់រ៉ាឌីកាល់សេរីទប់ស្កាត់ជំងឺគួរអោយព្រួយបារម្ភផ្សេងៗ រួមបញ្ចូលទាំងជំងឺមហារីក, ជំងឺបេះដូង និងជំងឺរលាកសន្លាក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយជាញឹកញយនៅពេលនិយាយដល់អាហារមានផ្ទុកវីតាមីន c ភាគច្រើននៃពួកយើង គឺគិតទៅដល់ផ្លែក្រូច។ ប៉ុន្តែតាមពិតទៅនៅមានអាហារមួយចំនួនទៀតដែលផ្ទុកសម្យូរទៅដោយវីតាមីនច្រើនជាងក្រូច។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានផ្ទុកបរិមាណវីតាមីន C ខ្ពស់ ៖
១. ម្ទេសប្លោក
ម្ទេសផ្លោកគ្រប់ពណ៌មានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចទៅទៀត ដោយមានចាប់ពី ៩៥ មីលីក្រាមចំពោះម្ទេសផ្លោកពណ៌បៃតង ដល់ ៣៤១ ក្រាមចំពោះម្ទេសផ្លោកពណ៌លឿង។ វាក៏មានផ្ទុកជាតិកាឡូរីទាបត្រឹម ៤៥ កាឡូរីប៉ុណ្ណោះក្នុងមួយពែងដែលធ្វើអោយវាក្លាយជាអាហារសម្រន់ដ៏ល្អបំផុត។
២. ពន្លកស្ពៃក្ដោប
ស្ពៃក្ដោបតូចៗទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលទប់ស្កាត់ជំងឺមហារីក រួមទាំងសារធាតុ phytonutrients និង ៧៤.៨ មីលីក្រាមនៃវីតាមីន C។
៣. ផ្កាខាត់ណាខៀវ
ត្រឹមតែ ១ ពែងនៃផ្កាខាត់ណាខៀវចិញ្ច្រាំមានផ្ទុកវីតាមីន C ដល់ទៅ ៨១ ក្រាម។ វាជាប្រភពនៃវីតាមីន K ដែលសំខាន់សម្រាប់សុខភាពឆ្អឹង និងសសៃឈាម។
៤. ផ្កាខាត់ណា
ផ្កាខាត់ណាទំហំតូចមួយក៏មានផ្ទុកជាតិសសៃទៅ ៥ ក្រាម, ប្រូតេអ៊ីន ៥ ក្រាម និងវីតាមីន C ដល់ទៅ ១២៧.៧ មីលីក្រាម។
៥. ស្ពៃក្រញាញ់
មួយពែងនៃស្ពៃក្រញាញ់ចិញ្ច្រាំមានផ្ទុកវីតាមីន C ៨០.៤ មីលីក្រាម។ បន្លែនេះក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់ និងជាតិរ៉ែដែលចាំបាច់សម្រាប់សុខភាពរាងកាយរឹងមាំផងដែរ។
៦. ផ្លែគីវី
ត្រឹម ២ ផ្លែតូចៗនៃផ្លែគីវីមានផ្ទុកវីតាមីន C ប្រមាណដល់ទៅ ១២៨ មីលីក្រាមឯណោះ។ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា គីវីជួយអោយអ្នកឆាប់គេងលក់ និងបង្កើនគុណភាពនៃដំណេកផងដែរតាមរយៈកម្រិតនៃអ័រម៉ូនសេរ៉ូតូនីន។
៧. ផ្លែស្វាយ
ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A និងវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ និងសុខភាពភ្នែក។ វាមានផ្ទុកវីតាមីន C ប្រមាណ ១២២.៣ មីលីក្រាម។
៨. ផ្លែល្ហុង
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានផ្លែល្ហុងអាចជួយអោយស្បែកភ្លឺថ្លា និងពង្រឹងឆ្អឹង។ ត្រឹមតែ ១ ពែងនៃផ្លែល្ហុងមានផ្ទុកវីតាមីន C ដល់ទៅ ៨៨.៣ មីលីក្រាម។
៩. ផ្លែម្នាស់
ម្នាស់មានផ្ទុកវីតាមីន C ៧៩ មីលីក្រាមក្នុងមួយពែង។ មិនដូចផ្លែឈើដទៃទេ ម្នាស់ក៏ជាប្រភពនៃសារធាតុ bromelain ដែលជួយក្នុងការរំលាយប្រូតេអ៊ីនផងដែរ។
១០. ស្ត្របឺរី
ត្រឹមតែ ១ពែងនៃវីតាមីន C មានផ្ទុកវីតាមីន C ដល់ទៅ ៨៥ មីលីក្រាម រួមទាំងជាតិម៉ង់កាណែសដែលជួយរក្សាស្ថេរភាពនៃជាតិស្ករក្នុងឈាម៕