តើមានចំនុចអ្វីខ្លះដែលអាចធ្វើឱ្យបុរសទ្រាំនឹងនារីមិនបាន? បើអ្នកដឹងពីចំនុចទាំង៥នេះហើយ អ្នកត្រូវតែចៀសវាងកុំឱ្យមានឱ្យសោះ បើពុំដូច្នោះទេ មនោសញ្ចេតនាអ្នកនឹងងាយបែកបាក់។តើមានចំនុចអ្វីខ្លះ?

1. អ្នកមិនត្រូវមើលងាយឳពុកម្តាយក្មេកស្វាមីអ្នកឡើយ ទោះបីជាអ្នកមិនពេញចិត្តយ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវនិយាយអាក្រក់ពីពួកគាត់នៅចំពោះមុខប្តីអ្នកដែរ ព្រោះវាអាចធ្វើឱ្យប្តីអ្នកស្អប់អ្នកបាន ព្រោះគ្មានមនុស្សប្រុសណាដែលអាចទ្រាំនឹងប្រពន្ធរបស់ខ្លួននិយាយដើមពីម្តាយខ្លួនឯងទេ។

2. នៅពេលដែលអ្នកនិយាយជាមួយស្វាមី អ្នកមិនត្រូវប្រើពាក្យសម្តីដូចអ្នកគ្រូ ឬបងស្រីទៅអប់រំប្តីអ្នកទេ ព្រោះគេស្អប់អ្នកដែលចូលចិត្តត្រួតត្រាច្រើនណាស់ ដូចនេះដើម្បីមនោសញ្ចេតនាអ្នកល្អ អ្នកមិនត្រូវមានចរឹតបែបនេះឡើយ។

3. អ្នកមិនត្រូវតែងតែខ្វាយខ្វល់ពីរឿងស្រកទម្ងន់អ្នក ហើយមិនខ្វល់ពីស្វាមីអ្នកឡើយ ព្រោះវាអាចធ្វើឱ្យប្តីអ្នកធុញ ដោយគេគិតថាអ្នកចង់តែស្អាត តែបែរជាព្រងើយកណ្តើយនឹងស្វាមីរបស់ខ្លួន។

4. អ្នកមិនត្រូវតែងតែរអ៊ូរទាំនៅចំពោះមុខប្តីអ្នកឡើយ ព្រោះវាធ្វើឱ្យគេស្មុគស្មាញ បើមានរឿង ត្រូវតែចេះពិភាក្សាដើម្បីដោះស្រាយ មិនត្រូវរអ៊ូទេ ព្រោះវាមិនអាចដោះស្រាយបានឡើយ។

5. អ្នកមិនត្រូវផ្តោចអារម្មណ៍ទៅលើការងារអ្នកខ្លាំងពេកទេ ត្រូវតែយកចិត្តទុកដាក់ពីផ្ទះខ្លះ ព្រោះនៅពេលដែលស្វាមីមកដល់ផ្ទះ គេចង់ឃើញស្នាមញញឹមអ្នក និងចង់ឃើញផ្ទះស្អាត ដូចនេះការងារក្រុមហ៊ុន អ្នកមិនត្រូវផ្តោចអារម្មណ៍ខ្លាំងពេកទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង