ការញៀននឹងការរួមភេទអាចជារឿងពិបាកសម្គាល់អាការៈរបស់វាខាងក្រៅណាស់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការញៀនភាគច្រើនអាចនឹងមើលមិនឃើញតាមរយៈអាកប្បកិរិយារបស់មនុស្សទេ ហើយក៏អាចនឹងមិនអាចឲ្យប្តីប្រពន្ធ ឬដៃគូ និងសមាជិកគ្រួសារដឹងថែមទៀត។ ប៉ុន្តែ ពេលខ្លះ អាការៈរបស់វាអាចនឹងសម្គាល់ដឹងបានដែរ។ មនុស្សម្នាក់ដែលអាចគិតថាញៀននឹងការរួមភេទទំនងជាបង្ហាញអាការៈខាងក្រៅដូចខាងក្រោមនេះ៖ 

  • មានការគិត និងស្រមៃអំពីការរួមភេទជ្រាំដែលៗ ឬរ៉ាំរ៉ៃ
  • មានទំនាក់ទំនងស្នេហាជាមួយដៃគូច្រើននាក់ដោយរួមភេទទាំងមនុស្សចម្លែកផងដែរ
  • ចេះតែរកវិធីកុហកដើម្បីលាក់បាំងភាពញៀនរបស់ពួកគេ
  • ចេះតែចង់បានការរួមភេទ ទោះបីជាសកម្មភាពនោះរំខានដល់ជីវិតប្រចាំថ្ងៃ ការងារ ឬធ្វើអ្វីមួយផ្លូវការក៏ដោយ
  • មិនអាចឈប់ ឬគ្រប់គ្រងអាកប្បកិរិយាខ្លួនឯងបាន
  • ធ្វើឲ្យខ្លួនឯង ឬអ្នកដទៃស្ថិតក្នុងសភាពគ្រោះថ្នាក់ដោយសារតែសកម្មភាពផ្លូវភេទរបស់ខ្លួន
  • អាចនឹងមានបទល្មើសរួមភេទជាញឹកញាប់
  • មានអារម្មណ៍ថាខ្លួនឯងមានកំហុសក្រោយពីរួមភេទរួច
  • មានផលវិបាកផ្ទាល់ខ្លួនបែបអវិជ្ជមានច្រើនថែមទៀត។

ការញៀននឹងការរួមភេទអាចជារឿងមួយពិបាកកំណត់រោគវិនិច្ឆ័យណាស់។ យកល្អគួរតែចាំថា ការរីករាយនឹងសកម្មភាពផ្លូវភេទមិនមែនធ្វើឲ្យមនុស្សម្នាក់ញៀនឡើយ តែគឺជារឿងធម្មតា។ ពេលខ្លះ ការចាប់អារម្មណ៍ខាងផ្លូវភេទប្រហែលអាចជារឿងមិនត្រូវគ្នារវាងដៃគូស្នេហាម្នាក់ៗ ប៉ុន្តែមិនមែនមានន័យថាជាការញៀននឹងការរួមភេទឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ជាធម្មតា ការញៀននឹងការរួមភេទគឺជាមនុស្សម្នាក់ដែលតែងតែត្រូវការធ្វើសកម្មភាពផ្លូវភេទជាប់ និងមិនអាចគ្រប់គ្រងវាបាន។ និយាយរួម ចំណង់ផ្លូវភេទរបស់អ្នកជំងឺបែបនេះ គឺមិនចេះគ្រប់គ្រាន់ឡើយ ហើយ តែងតែចង់បន្ថែមជាប់រហូត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង