ការសិក្សាអំពីរបៀបគ្រប់គ្រងស្រ្តេសអាចជួយអ្នកឲ្យមានអារម្មណ៍កាន់តែល្អជាងមុន និងពង្រឹងដល់សុខភាពទូទៅផង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាមធ្យោបាយជាច្រើនដែលអ្នកអាចប្រើប្រាស់ដើម្បីជួយគ្រប់គ្រងស្រ្តេសបានកាន់តែល្អជាងមុន៖
- ចូរដឹងអំពីអាការៈដំបូងបំផុតនៃស្រ្តេស និងរបៀបដែលអ្នកឆ្លើយតបនឹងវា
- ចូរសិក្សា និងអនុវត្តវិធីបន្ធូរអារម្មណ៍ណាមួយដែលអ្នកយល់ថា អាចបន្ថយស្រ្តេសបាន។ ចូរធ្វើវាឲ្យបានលឿនបំផុតនៅពេលមានអារម្មណ៍ស្រ្តេសហើយ។
- ចូរស្រមៃថាខ្លួនឯងស្ថិតក្នុងស្ថានភាពស្រ្តេសខ្លាំង ដូច្នេះអ្នកអាចអនុវត្តវិធីដោះស្រាយស្រ្តេសបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើវិធីសាស្រ្តគ្រប់គ្រងស្រ្តេសរបស់អ្នកទៅក្នុងស្ថានភាពជីវិតពិតប្រាកដរបស់អ្នកផង៕