ជំងឺ Parkinson គឺជាជំងឺធ្វើចលនាខុសធម្មតាមួយប្រភេទដែលវាកើតឡើងប្រហែល មួយលាននាក់ហើយលើប្រជាជនអាមេរិក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈរបស់ជំងឺនេះច្រើនតែជាការញ៉ាក់ដៃជាប់ គាំងសន្លាក់ និងធ្វើចលនារាងកាយមិនបានត្រឹមត្រូវឡើយ។ ជាធម្មតា វាចាប់ផ្តើមបន្តិចម្តងៗនៅលើរាងកាយមួយចំហៀង។ នៅពេលជំងឺនេះវិវត្តន៍ទៅមុខទៀត វានឹងប៉ះពាល់ទៅលើរាងកាយទាំងសងខាងតែម្តង។
ថ្វីបើវាមិនមានការព្យាបាលណាមួយធ្វើឲ្យជំងឺនេះជាដាច់ក៏ដោយ តែវាមានថ្នាំព្យាបាលច្រើនណាស់ ដែលអាចព្យាបាលអាការៈរបស់ជំងឺនេះបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សម្រាប់ករណីធ្ងន់ធ្ងរ ការវះកាត់ និងការភ្ញោចខួរក្បាលជ្រៅៗប្រហែលជាអាចជួយបានខ្លះ៕