ការចំណាយពេលវេលាច្រើននៅខាងក្រៅផ្ទះដោយមិនមានការលាបឡេការពារកម្តៅព្រះអាទិត្យទេ អាចធ្វើឲ្យស្បែកងាយនឹងខូចខាត ឬរលាកបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាមិនដូចគ្នានឹងការរលាកទឹកក្តៅទេ ការរលាកស្បែកដោយសារតែពន្លឺព្រះអាទិត្យប្រហែលជាមិនអាចសម្គាល់ដឹងភ្លាមៗឡើយ។ អាការៈនៃការរលាកស្បែកបែបនេះច្រើនតែចាប់ផ្តើមរយៈពេលបួនម៉ោងក្រោយពីប៉ះពាល់នឹងពន្លឺព្រះអាទិត្យរួច ហើយវាក៏ស្រួលបួលវិញក្នុងរយៈពេលមួយសប្តាហ៍ក្រោយដែរ។ សម្រាប់ករណីរលាកស្បែកតិចតួច យកល្អគួរតែព្យាយាមជួយខ្លួនឯងតាមរបៀបដូចខាងក្រោមនេះ៖
- ព្យាបាលការឈឺចាប់ជាមួយថ្នាំ អាស្ពីរីន Acetaminophen ឬ Ibuprofen
- ចូរញ៉ាំទឹកឲ្យបានច្រើន
- ចូរចៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យថែមទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរងូតទឹកត្រជាក់ ឬស្អំកន្សែងត្រជាក់នៅលើស្បែកដែលរលាកនោះ៕