របបអាហារផ្តល់សុខភាពគឺជារឿងសំខាន់សម្រាប់ស្បែកមានសុខភាពល្អ។ អាហារជាច្រើនដូចជា ប្រេងអូលីវ បន្លែ និងត្រីត្រូវបានគេរកឃើញថាជួយបន្ថយការកើតអាការៈស្បែកជ្រីវជ្រួញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះទំនងជាមកពីអង់ទីអុកស៊ីដង់ដែលមានក្នុងអាហារទាំងនេះតែម្តង។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអាហារល្អៗបំផុតដែលអ្នកគួរតែញ៉ាំដើម្បីស្បែកមានសុខភាពល្អ៖

Carotenoids សម្រាប់ស្បែកភ្លឺថ្លា

ការស្រាវជ្រាវបានបញ្ជាក់ថា បន្លែ និងផ្លែឈើជាច្រើនអាចថែរក្សាស្បែកបានដោយសារតែវាផ្ទុកទៅដោយ Carotenoids  ដែលសារធាតុបំបំពាក់ពណ៌មួយក្នុងចំណោមបីដែលប៉ះពាល់លើពណ៌ស្បែក។ កាលណាចំនួនវាមានកាន់តែច្រើន កាន់តែជួយឲ្យស្បែកភ្លឺថ្លា។ អាហារសម្បូរសារធាតុនេះមានដូចជា ដំឡូងជ្វា ប៉េងប៉ោះ ប្រូខូលី និងបន្លែពណ៌បៃតង។ 

Flavanols ទប់ស្កាត់ស្បែកជ្រីវជ្រួញ

សូកូឡាខ្មៅផ្ទុកទៅដោយសារធាតុកូកូអា យ៉ាងហោចណាស់ ៧០ភាគរយ ដែលអាចជួយទប់ស្កាត់ស្រ្តេស និងការខូចខាតកូឡាជែនក្នុងស្បែកបាន។ សូកូឡាអាចផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនឈ្មោះថា Flavanols ព្រោះវាអាចជួយពង្រឹងដល់ភាពក្រាសរបស់ស្បែក និងបង្កើនលំហូរឈាមទៀត។ 

អូមេហ្គាបីសម្រាប់ស្បែកមានសំណើម

អូមេហ្កាបីអាចជួយថែរក្សាស្បែគឲ្យមានសំណើមជាប់ ហើយក៏អាចជួយបន្ថយការរលាកបានដែរ។ ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុងសម្បូរសារធាតុនេះណាស់ ព្រមទាំងវីតាមីន E ផងដែរ។ 

ប្រូបាយអូទិចសម្រាប់ស្បែកមានសុខភាពល្អ

វាគឺជារឿងសំខាន់ណាស់ដែលមេរោគល្អៗក្នុងពោះត្រូវការជីវជាតិចិញ្ចឹមដើម្បីទ្រងទ្រង់ដល់សុខភាព។ ប្រូបាយអូទិចអាចជួយថែរក្សា Microbiome ឲ្យមានសុខភាពល្អ ហើយវាក៏សំខាន់សម្រាប់ស្បែកស្អាត និងមានសុខភាពល្អដែរ។ 

វីតាមីន A សម្រាប់ស្បែករលាក

វីតាមីន A គឺជាតម្រូវការសម្រាប់កោសិកាលូតលាស់ល្អបំផុត ហើយក៏អាចមានឥទ្ធិពលដ៏ខ្លាំងទៅលើសុខភាពស្បែកដែរ។ វាដើរតួនាទីជាអង់ទីអុកស៊ីដង់ សម្រាប់ប្រឆាំងការរលាក និងជួយរក្សាតុល្យផាពស្បែកដែលរលាកផងដែរ។ វីតាមីន A ច្រើនតែមានក្នុងបន្លែ និងផ្លែឈើពណ៌ក្រហម លឿង ឬទឹកក្រូច ហើយបន្លែពណ៌បៃតងក៏មានដែរ ព្រមទាំងសាច់សត្វថែមទៀត។ 

ស័ង្គសីសម្រាប់មុន

ចូរញ៉ាំអាហារសម្បូរជាតិស័ង្គសីដោយសារតែវាជាជាតិរ៉ែដ៏សំខាន់សម្រាប់សុខភាពទាំងមូល និងការរស់នៅ។ ជាតិស័ង្គសីមានលក្ខណៈសំខាន់ជាពិសេសសម្រាប់សុខភាពស្បែក ហើយរបបអាហារដែលសម្បូរជីវជាតិមួយនេះនឹងជួយកែរសម្រួលការកើតមុនទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រៅពីសាច់ អយស្ទើ  និងគ្រាប់ល្ពៅ ក៏សម្បូរជាតិស័ង្គសីដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង