នៅលើលោកនេះមិនទាន់មានអាហារណាដែលអាចធានាបានថា ជួយមិនឲ្យកើតជំងឺមហារីកសុដន់សោះតែម្តងនោះឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានអាហារច្រើនណាស់ដែលត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា អាចជួយបន្ថយការប្រឈមនឹងជំងឺនេះនៅថ្ងៃណាមួយ។ ដូច្នេះបើសិនជាអ្នកពិតជាមិនចង់ឲ្យខ្លួនឯងកើតជំងឺមហារីកសុដន់មែន ចូរប្រាកដថា អ្នកបានបញ្ចូលអាហារខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងហើយ៖

ផ្សិត

វីតាមីន D គឺជាជីវជាតិមួយប្រភេទដែលត្រូវបានគេអះអាងថា អាចជួយទប់ស្កាត់ ឬកាត់បន្ថយការកើតជំងឺមហារីកបានច្រើនបំផុត។ ចាប់តាំងពីផ្សិតជាប្រភពដ៏ឆ្លាតវៃនៃវីតាមីន D មក ការញ៉ាំវារាល់ថ្ងៃអាចជួយលុបបំបាត់ការកើតជំងឺមហារីកសុដន់បាន។ 

សណ្តែកដី

ជាតិខ្លាញ់ដ៏ល្អដែលមានក្នុងសណ្តែកដីត្រូវបានគេស្គាល់ថា ជួយទប់ស្កាត់ការរលាក ដែលជារបស់មួយមានជាប់ទាក់ទងនឹងការកើតជំងឺមហារីក រួមទាំងមហារីកសុដន់ដែរ។ 

ប្រេងអូលីវ

ការដែលបញ្ចូលប្រេងអូលីវទៅក្នុងរបបអាហារប្រចាំថ្ងៃ នឹងអាចជួយប្រឆាំងការរលាក ដែលអាចការពារជំងឺមហារីកសុដន់កុំឲ្យយារយីលើអ្នកបាន។ 

ត្រីសម្បូរខ្លាញ់

ត្រីប្រភេទនេះមានដូចជា ត្រីសាលម៉ុង ឬធូណា ដែលវាមានអាស៊ីតខ្លាញ់អូមេហ្គាី និងល្អបំផុតក្នុងការជួយបង្ការជំងឺមហារីកច្រើនប្រភេទ រួមទាំងមហារីកសុដន់ផងដែរ។

ដំឡូងជ្វា

សារធាតុ Beta-carotene ក្នុងដំឡូងជ្វាគឺជារបស់ដ៏ល្អសម្រាប់សុខភាពភ្នែក។ ប៉ុន្តែតើអ្នកមានដឹងអំពីការពិតដែលថា Beta-carotene ក៏ល្អសម្រាប់បន្ថយការប្រឈមនឹងជំងឺមហារីកសុដន់លើស្រ្តីដែរ។ 

ប៉េងប៉ោះ

អង់ទីអុកស៊ីដង់មួយប្រភេទដែលមានក្នុងប៉េងប៉ោះអាចដើរតួនាទីជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីកសុដន់បាន នោះគឺ Lycopene។ អ្នកជំនាញជាច្រើននិយាយថា អ្នកគួរតែញ៉ាំប៉េងប៉ោះដែលឆ្អិនទើបអាចទទួលបានសារធាតុមួយនេះដ៏មានភាពសកម្មបាន។ 

ផ្លែបឺរី

គ្រប់ពេលដែលអ្នកញ៉ាំផ្លែឈើប្រភេទបឺរី នោះវាកំពុងតែផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏ខ្លាំក្លាជាច្រើន ហើយការញ៉ាំវាកាន់តែច្រើន អាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់នៅថ្ងៃណាមួយបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលមានអាហារជាច្រើនដែលអ្នកអាចញ៉ាំជាទៀងទាត់ ត្រូវបានគេចាត់ទុកថាជួយបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់ក៏ដោយ តែវានៅតែមានអាហារជាច្រើនទៀតដែលអ្នកគួរតែចៀសវាងដែរដូចជា៖

  • របស់ផ្អែមៗ
  • អាហារសម្បូរខ្លាញ់
  • សាច់ក្រហម
  • អាហារកៃឆ្នៃ
  • ញ៉ាំគ្រឿងស្រវឹងច្រើនៗ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង