អ្នកត្រូវតែចងចាំថាអាហារទាំងឡាយខាងក្រោមនេះ អ្នកមិនគួរឱ្យកូនបរិភោគទេ ទោះបីជាគេឃ្លានយ៉ាងណាក៏ដោយ។ តើមានអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនត្រូវឱ្យកូនបរិភោគផ្លែទ្រលាប់ និងប៉េងប៉ោះនៅពេលដែលគេឃ្លានឡើយ ព្រោះវាមានសារធាតុម៉្យាងដែលធ្វើឱ្យប៉ះពាល់ដល់ក្រពះខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចៀសកុំឲ្យកូនបរិភោគឲ្យសោះ។
  2. អ្នកមិនត្រូវឱ្យកូនបរិភោគចេកនៅពោះទទេរទេ ព្រោះវាមិនត្រឹមតែប៉ះពាល់សសៃឈាម ហើយថែមទាំងប៉ះពាល់ដល់បេះដូងទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពេលដែលឲ្យកូនញ៉ាំម្តងៗ។
  3. អ្នកក៏មិនត្រូវឱ្យគេបរិភោគក្រូចនៅពេលឃ្លានដែរ ព្រោះវាមានជាតិជូរដែលប៉ះពាល់ដល់ក្រពះខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យក្រពះកូនងាយខូចជាខ្លាំង។
  4. ជាងនេះទៅទៀតក៏មិនអាចឱ្យកូនបរិភោគដំឡូងបារាំងដែរ ព្រោះក៏អាចប៉ះពាល់សល់សុខភាពកូនផងដែរ។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំក្រោយពេលដែលគេញ៉ាំឆ្អែត។
  5. អ្នកមិនត្រូវឱ្យកូនញ៉ាំតែនិងភេសជ្ជៈដែលត្រជាក់ពេកទេ ព្រោះវាសុទ្ធតែប៉ះពាល់ដល់សុខភាពកូនអ្នកខ្លាំងណាស់ដោយអ្នកមិនដឹងខ្លួន។ ដូចនេះ មុននឹងឲ្យកូនញ៉ាំអ្វី អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)