លាភសំណាងរបស់មនុស្សម្នាក់ៗគឺមិនអាចប៉ាន់ស្មានមុនបានឡើយ ដោយមិនដឹងថាវាអាចនឹងមកដល់នៅពេលណា។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីឆ្នាំទាំង៤ដែលលាភសំណាងអាចមកដល់នៅរយៈពេល៥ឆ្នាំខាងមុខ។ តើមានឆ្នាំណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ឆ្នាំរោង

អ្នកដែលកើតនៅឆ្នាំនេះ នៅរយៈពេលខាងមុខនឹងខិតខំប្រឹងប្រែងដើម្បីបង្កើតមុខរបរខ្លួន។ នៅរយៈពេល៥ឆ្នាំខាងមុខ អ្នកដែលកើតនៅឆ្នាំនេះនឹងអាចជួបនឹងអ្នកតាមជួយច្រើន ថែមទាំងមានភាពនឹងនរទៀតផង។ នៅរយៈពេលនេះអ្នកនឹងពុំសូវជួបនឹងរឿងអាក្រក់នោះទេ។ ប្រសិនជាអ្នកចេះក្តោបក្តាប់ពេលវេលា នោះអ្នកនឹងអាចមានភាពរីកចម្រើនជាខ្លាំងក្នុងមុខរបរ។

ឆ្នាំមមី

អ្នកដែលកើតនៅឆ្នាំនេះ ជាមនុស្សដែលមានសំណាងតាំងពីកំណើត។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អ្នកនឹងមានលាភសំណាងល្អ ថែមទាំងអាចឡើងកាន់តែល្អទៀត។ ម្យ៉ាងទៀតអ្នកនឹងមានលាភក្រៅ និងលាភក្នុងល្អណាស់។ ជាហេតុដែលធ្វើឲ្យការងារអ្នកមានភាពនឹងនរ។ ជាពិសេសអ្នកអាចបង្កើតមុខរបរខ្លួនឯងបាន នោះអ្នកនឹងអាចទទួលបានទ្រព្យច្រើន។

ឆ្នាំមមែ

អ្នកដែលកើតនៅឆ្នាំនេះនឹងកាន់តែមានសំណាងល្អទៅៗ។ អ្នកដែលកើតនៅឆ្នាំនេះនឹងមានឱកាសរីកចម្រើនច្រើន ថែមទាំងមានឱកាសឡើងឋានៈ និងប្រាក់ខែ។ ដូចនេះអ្នកអាចក្តោបក្តាប់ឱកាសធ្វើការឲ្យបានល្អ នោះយូរទៅទ្រព្យអ្នកនឹងអាចក្រាស់បាន។

ឆ្នាំឆ្លូវ

អ្នកដែលកើតនៅឆ្នាំនេះនៅរយៈពេលខាងមុខមិនថាលាភអ្វីទេសុទ្ធតែតែល្អទាំងអស់។ ដូចនេះអ្នកនឹងមិនចាំបាច់ព្រោះតែលុយ ហើយឈឺក្បាលនោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)