ស្បែកក្បាលខ្លាញ់ជាបញ្ហាទូទៅបំផុតមួយដែលភាគច្រើននៃពួកយើងជួបប្រទះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! អ្នកមិនចាំបាច់ត្រូ​​​វតែប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុគីមីដើម្បីដោះស្រាយបញ្ហានេះឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិសម្រាប់បញ្ហាសក់ខ្លាញ់ ៖

១. អំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលពី ១ ទៅ ២ ស្លាបព្រាកាហ្វេក្នុងសាប៊ូកក់សក់ រួចកក់សម្អាតសក់របស់អ្នកជាមួយល្បាយសាប៊ូនេះ។ ទុកចោលសម្រាប់រយៈពេលប៉ុន្មាននាទីសិន សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តអោយបាន ២ដងក្នុងមួយសប្តាហ៍។

២. ទឹកក្រូចឆ្មារ

លាយទឹកក្រូចឆ្មារស្រស់ចំនួន ១ ពែងជាមួយទឹកធម្មតាបន្តិច។ កូរអោយសព្វ សឹមលាបវាលើស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី រួចលាងសម្អាតចេញជាមួយទឹកត្រជាក់។

៣. ស៊ុត និងទឹកក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុតចំនួន ២ គ្រាប់ ជាមួយទឹកក្រូចឆ្មារពី ២ ទៅ ៣ ដំណក់។ កូរលាយអោយសព្វចូលគ្នា សឹមលាបពេញស្បែកក្បាល ហើយទុកចោលសម្រាប់រយៈពេល ១០ នាទី រួចលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។

៤. តែខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅ រួចទុកអោយចុះត្រជាក់សិន សឹមចាក់ម៉ាស្សាលើស្បែកក្បាលអោយសព្វ។ ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី មុននឹងលាងសម្អាតចេញជាមួយទឹកធម្មតា។

៥. ប្រទាលកន្ទុយក្រពើ

លាយទឹកក្រូចឆ្មាតស្រស់ចំនួន ៣ ស្លាបព្រាបាយ ជាមួយសាច់ប្រទាលកន្ទុយក្រពើ ១ ចំនួនស្លាបព្រាបាយ និងសាប៊ូកក់សក់ ១ ពែង។ លាយចូលគ្នាអោយសព្វ សឹមកក់សម្អាតសក់ និងស្បែកក្បាលរបស់អ្នកជាមួយល្បាយនេះ ហើយលាងចេញជាមួយទឹកធម្មតា។ អនុវត្តអោយបាន ២ ដងក្នុងសប្តាហ៍៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង