មានមនុស្សស្រីជាច្រើនតែងតែរំពឹងចង់រៀបការជាមួយមនុស្សដែលគេស្រលាញ់។ ដូចនេះតើគួរតែប្រើវិធីបែបណាដែលអាចធ្វើឱ្យគេចង់រៀបការជាមួយអ្នក?

1. នៅពេលដែលគេជួបនឹងរឿងស្មុគស្មាញដែលដោះស្រាយមិនបាន អ្នកត្រូវតែទុកពេលវេលាឱ្យគេនៅម្នាក់ឯងខ្លះ មិនត្រូវនៅរំខានគេទេ ព្រោះបើអ្នកនៅរញ៉េរញៃជាមួយគេ ធ្វើឱ្យគេកាន់តែដោះស្រាយមិនបាន ហើយចិត្តកាន់តែស្មុគស្មាញជាងមុន។

2. នៅពេលដែលគេបរាជ័យនឹងរឿងអ្វីមួយ អ្នកមិនត្រូវផ្តល់យោបល់ផ្សេងៗដល់គេទេបើគេមិនសុំពីអ្នក ព្រោះគេអាចថាអ្នកមើលងាយសមត្ថភាពគេដែលមិនចេះដោះស្រាយ ដូចនេះអ្នកអាចនៅក្បែរដើម្បីលើកទឹកចិត្តគេ ដោយនៅស្ងៀម មិនត្រូវបញ្ចេញវាចារឡើយ។

3. អ្នកអាចរៀបចំផែនការណាត់ជួបដ៏ប្លែកមួយជាមួយគេបាន ដោយធ្វើយ៉ាងណាឱ្យគេសប្បាយចិត្ត ហើយអាចបំភ្លេចទុកកង្វល់នៅពេលដែលគេនៅជាមួយអ្នក ដូចនេះគេនឹងសប្បាយចិត្តជាខ្លាំង ហើយចង់នៅជាមួយអ្នកគ្រប់ពេល ដោយចង់រៀបការជាមួយអ្នក ហើយរស់នៅចាមួយគ្នាអស់មួយជីវិត។

4. មនុស្សប្រុសមិនងាយនិយាយពីរឿងក្នុងចិត្តគេប្រាប់អ្នកដទៃឡើយ ដូចនេះបើនៅពេលដែលថ្ងៃណាមួយគេនិយាយប្រាប់អ្នក អ្នកត្រូវតែយកចិត្តទុកដាក់ស្តាប់ ហើយផ្តល់កម្លាំងចិត្តដល់គេ និងលើកទឹកចិត្តគេ ដូចនេះអ្នកនឹងមានតំណែងដ៏សំខាន់នៅក្នុងចិត្តគេជាមិនខានឡើយ។ នៅពេលដែលអ្នកអាចប្រើវិធីទាំងនេះ នោះអ្នកនឹងអាចរៀបការជាមួយគេបានសម្រេចជាមិនខាន។