ជាញឹកញយ “គ្រឿងស្រវឹង” តែងតែមានទទួលក្នុងកំឡុងពេលជប់លៀង និងកម្មវិធីពិសេសផ្សេងៗ។ ដូច្នេះទោះបីជាអ្នកព្យាយាមឃ្លាំមើលសុខភាពប៉ុណ្ណាក៏ដោយ ក៏ពេលខ្លះអ្នកត្រូវទទួលទានបន្តិចដែរអោយស្របតាមកាលៈទេសៈ។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យោងតាមការធ្វើស្ថិតិជាច្រើនបានឱ្យដឹងថា មនុស្សធម្មតាម្នាក់ទទួលទានគ្រឿងស្រវឹងប្រមាណជា ៩.៥ លីត្រក្នុងមួយឆ្នាំ។ ហើយមនុស្សម្នាក់នេះមិនមែនញៀននឹងការទទួលទានគ្រឿងស្រវឹងឡើយ គឺគេគ្រាន់តែចំណាយពេលជួបជុំមិត្តភក្តិ ឬចូលរួមកម្មវិធីជុំលៀងផ្សេងៗ រួចទទួលទានគ្រឿងស្រវឹងត្រឹមបន្តិចបន្តួចប៉ុណ្ណោះ។ ទោះជាយ៉ាងណា តើអ្នកធ្លាប់ដឹងទេថាមានគន្លឹះសុខភាពល្អក្នុងការទទួលទានគ្រឿងស្រវឹង? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបក្នុងការទទួលទានគ្រឿងស្រវឹងដើម្បីកាត់បន្ថយផលប៉ះពាល់ ៖

១. ញ៊ាំអាហារផ្សេងៗច្រើនល្មមសិនមុននឹងទទួលទានគ្រឿងស្រវឹង

ការញ៊ាំអាហារផ្សេងៗ ឬអាហារសម្រន់ខ្លះមុននឹងទទួលទានគ្រឿងស្រវឹង គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីកាត់បន្ថយផលអវិជ្ជមានលើសុខភាពរាងកាយ។ ជាតិអាល់កុលជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម ហើយបង្កើនអាំងស៊ុយលីនដែលនាំអោយជាតិស្ករធ្លាក់ចុះ។ ការទទួលទានអាហារមុនពេលផឹកគ្រឿងស្រវឹងក៏ជួយការពារក្រពះពីផលប៉ះពាល់នៃជាតិអាល់កុលផងដែរ។

២. សម្រាកមុនពេល និងក្រោយពេល

ការទទួលទានគ្រឿងស្រវឹងខណៈពេលដែលអ្នកស្ត្រេសមិនត្រឹមតែបង្កអាការៈឈឺក្បាលធីងធោងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើអោយអ្នកក្លាយទៅជាញៀន ឬទទួលទានកាន់តែច្រើន។ ដូច្នេះកុំព្យាយាមទទួលទានគ្រឿងស្រវឹងទាំងកំពុងមានអារម្មណ៍តានតឹង។ ហើយគួរសម្រាកដើម្បីសម្រាលអារម្មណ៍អោយស្ងប់ខ្លះជាមុនសិនទើបប្រសើរ។

៣. ញ៊ាំទឹកនៅមុនពេល, កំឡុងពេល និងក្រោយពេលទទួលទានគ្រឿងស្រវឹង

ដើម្បីរក្សាបាននូវសុខភាពល្អ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗពីគ្រឿងស្រវឹង អ្នកគួរទទួលទានវាក្នុងកម្រិតមធ្យម។ ទោះជាយ៉ាងណា ការទទួលទានទឹក ១ កែវធំមុនពេលជួយទប់ស្កាត់មិនអោយអ្នកទទួលទានគ្រឿងស្រវឹងច្រើនលើស, ហើយចំពោះកំឡុងពេលវិញ គឺវាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ ខណៈដែលការទទួលទានទឹកក្រោយផឹកគ្រឿងស្រវឹងអាចជួយទប់ស្កាត់អាការៈស្រវឹងឈឺក្បាលធីងធោង។

៤. ជៀសវាងទទួលទានលាយគ្នា

គ្រឿងស្រវឹងប្រភេទផ្សេងៗសុទ្ធតែអាចបង្កផលប៉ះពាល់ចំពោះសុខភាពរាងកាយ។ ដូច្នេះដើម្បីកាត់បន្ថយឥទ្ធិពលខ្លាំងក្លាលើសុខភាព អ្នកមិនគួរទទួលទានច្រើនលាយគ្នាឡើយ។ ចំពោះប្រភេទមិនមែនជាស្រាក្រហម អ្នកគួរបន្ថែមទឹកកកចូល ដូច្នេះអ្នកនឹងអាចទទួលទានក្នុងកម្រិតមធ្យម។ ហើយការទទួលទានទឹកចន្លោះពេលទទួលទានគ្រឿងស្រវឹងក៏អាចជួយអោយអ្នកអាចដឹងថាតើផឹកអស់ប៉ុន្មាន ស្រវឹងកម្រិតណា និងពេលអ្នកណាត្រូវឈប់៕