ការរលាកទងសួតគឺជាការរលាកទៅលើបំពង់ទងសួតដែលមាននាទីដឹកនាំខ្យល់អុកស៊ីសែនក្នុងសួត។ នៅពេលបំពង់ទាំងនេះទៅជាមានការបង្ករោគ វានឹងហើម និងចេញសម្បោរច្រើន ដែលជាហេតុធ្វើឲ្យវាកាន់តែពិបាកដកដង្ហើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈរបស់វាប្រហែលជាមានដូចជា ក្អក ឈឺបំពង់ករ ក្តៅខ្លួន តឹងទ្រូង និងពិបាកដកដង្ហើម។ ខាងក្រោមនេះគឺជាវិធីខ្លះៗដែលអ្នកអាចជួយខ្លួនឯងដើម្បីព្យាបាលការរលាកទងសួត៖

  • ចូរញ៉ាំទឹកឲ្យបានច្រើន តែចៀសវាងគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន
  • ចូរសម្រាកឲ្យបានច្រើន
  • ចូរលេបថ្នាំប្រឆាំងការរលាកដើម្បីបន្ថយការរលាក ការឈឺចាប់ និងបញ្ចុះកម្តៅផង
  • ថ្នាំក្អកក៏អាចប្រើបាន ប៉ុន្តែករណីក្មេងវិញលុះត្រាតែគេអាយុយ៉ាងហោចណាស់ ៦ឆ្នាំដែរទើបប្រើបាន
  • ចូរបង្កើនសំណើមក្នុងផ្ទះបន្ថែមដើម្បីជួយឲ្យស្រួលក្នុងការដកដង្ហើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

បើសិនជាអាការៈនៅតែមិនធូរស្រាលទៀត វាគួរតែដល់ពេលត្រូវទៅជួបពេទ្យហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង