អ្នកដែលមានជំងឺទឹកនោមផ្អែមច្រើនតែមានបញ្ហានៅប្រអប់ជើង ព្រោះថាបើសិនវាមានបញ្ហាធ្ងន់ធ្ងរគ្រប់គ្រាន់ គឺអាចនាំឲ្យត្រូវការកាត់ម្រាមជើងមួយ ឬប្រអប់ជើងទាំងមូលផងក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែតាមរយៈការថែរក្សាប្រអប់ជើងបានល្អជារៀងរាល់ថ្ងៃ និងតាមដានជាតិស្ករក្នុងឈាម ជំងឺនេះអាចជួយការពារបញ្ហាលើប្រអប់ជើងបានយ៉ាងល្អ។
រយៈពេលយូរៗទៅ ជំងឺទឹកនោមផ្អែមអាចបណ្តាលឲ្យខូចសរសៃប្រសាទ និងបន្ថយលំហូរឈាមទៅប្រអប់ជើងបាន។ ដំបៅខ្លះអាចត្រូវការពេលយូរទើបជា និងជាយឺតៗ ដែលប្រឈមខ្ពស់នឹងជំងឺ Gangrene។ ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជារបៀបក្នុងការថែរក្សាប្រអប់ជើងឲ្យកាន់តែមានសុខភាពល្អជាងមុននៅពេលមានជំងឺទឹកនោមផ្អែម៖
- ពិនិត្យប្រអប់ជើងរកមើលការដាច់ដោច ឬដំបៅជារៀងរាល់ថ្ងៃ
- ចូរលាងសម្អាតប្រអប់ជើងជារៀងរាល់ថ្ងៃ
- ចូរកាត់ក្រចកជើងឲ្យខ្លីៗ និងស្មើល្អ
- ចូរពាក់ស្បែកជ៖ង និងស្រោមជើងជានិច្ច
- ចូរថែរក្សាលំហូរឈាមឲ្យល្អទៅប្រអប់ជើង
- ចូរការពារប្រអប់ជើងពីការក្តៅខ្លាំង និងត្រជាក់ខ្លាំង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រាកដថា គ្រូពេទ្យបានពិនិត្យប្រអប់ជើងអ្នកល្អហើយ៕