ដើម្បីបង្ការប្រតិកម្មអាឡែហ្ស៊ីចាប់ពី អាឡែហ្ស៊ីនឹងជាតិជ័រ រហូតដល់លម្អងផ្អា ការដែលមានគម្រោងគ្រប់គ្រងប្រតិកម្មអាឡែហ្ស៊ីរួចជាមុនគឺជារឿងសំខាន់ណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកគួរតែព្យាយាមគ្រប់គ្រងស្ថានការណ៍ដូចខាងក្រោមនេះ៖
- ចូរចៀសវាងការប៉ះពាល់នឹងសារធាតុដែលបង្កអាឡែហ្ស៊ី
- ចូរលេបថ្នាំទៅតាមវេជ្ជបញ្ជា
- ចូរដាក់ថ្នាំប្រភេទ Epinephrine តាមខ្លួនបើសិនអ្នកត្រូវប្រឈមខ្ពស់នឹងប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ Anaphylaxis
- ចូរធ្វើការតាមដានជាប្រចាំថ្ងៃនូវអ្វីដែលធ្វើឲ្យអ្នកមានអាការៈអាឡែហ្ស៊ី ឬធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរទៅៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នក ឬមនុស្សជាទីស្រឡាញ់មានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរមែន ចូរទាក់ទងការសង្គ្រោះបន្ទាន់ភ្លាម៕