ការងារផ្ទះគឺជាការងារដែលធ្វើមិនចេះចប់ឡើយបើអ្នកមិនចេះបែងចែកពេលវេលា។ ដូចនេះគួរតែបែងចែកពេលដូចម្តេចទៅ?
1. អ្នកត្រូវតែចេះរៀបចំកាលវិភាគមុខម្ហូបអ្នកឱ្យបានច្បាស់លាស់ក្នុងមួយអាទិត្យ ដើម្បីមិនបាច់ចំណាយពេលវេលាទៅគិតថាថ្ងៃនេះគួរបរិភោគអ្វីឡើយ។ នៅពេលដែលអ្នកដឹងពីមុខម្ហូបច្បាស់ អ្នកនឹងមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការដើរផ្សារនោះទេ ដោយមានពេលវេលាសម្រាប់ធ្វើការងារផ្ទះបន្តទៀត។
2. អ្នកត្រូវតែកំណត់ពេលវេលាឱ្យបានច្បាស់លាស់ថាតើម៉ោងនេះគួរធ្វើអ្វី ម៉ោងនោះគួរធ្វើអ្វី? ហើយអ្នកត្រូវតែអនុវត្តឱ្យចប់តាមម៉ោងកំណត់ ទើបអ្នកមានពេលវេលាដើម្បីសម្រាក។
3. អ្នកក៏អាចបិតម៉ាសមុខបណ្តើរ ជូតផ្ទះ បោសផ្ទះ ឬបោកខោអាវបណ្តើរដែរ ព្រោះដើម្បីចំណេញពេលវេលាការពារសម្ជស្សអ្នកបានថែមទៀតផង។
4. អ្នកត្រូវតែធ្វើឱ្យលឿនដោយមិនត្រូវរំពឹងចង់បានល្អឥតខ្ចោះឡើយ ព្រោះការងារទាំងអស់គ្មានភាពល្អឥតខ្ចោះទេ បើអ្នកចង់ល្អឥតខ្ចោះ ការងារអ្នកគឺធ្វើមិនចេះចប់មិនចេះហើយឡើយ អ្នកនៅតែធ្វើវារហូត ហើយមិនអាចធ្វើអ្វីផ្សេងបានឡើយ។
5. បើមាននរណាចង់ជួយលាងចាន ឬធ្វើការងារផ្សេងៗ អ្នកគួរតែទុកឱ្យគេធ្វើខ្លះ មិនត្រូវខ្លាចចិត្តគេ ហើយធ្វើតែខ្លួនឯងឡើយ ព្រោះអ្នកធ្វើយូរអាចហត់បាន ជួយកាល់បើមាននរណានៅផ្ទះ អ្នកអាចឱ្យគេជួយលាងបន្លែ ឬសាច់ផ្សេងៗ ហើយអ្នកចាំតែចំហិនបានហើយ ព្រោះអ្នកអាចយកពេលវេលានេះទៅធ្វើការងារផ្សេងៗបានទៀត៕