ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែបំពេញពេលដែលចង់មានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដំបូងនារីត្រូវការមានមេជីវិតញីដែលមានសុខភាពល្អ ហើយបុរសត្រូវការស្ពែម៉ាតូសូអ៊ីតដែលមានសុខភាពល្អ និងខ្លាំង ទើបអាចធ្វើការបង្កកំណើតជាមួយគ្នាបានក្នុងស្បូនរបស់នារី។ មិនមែនមានតែមេជីវិតញីដែលមានសុខភាពល្អ និងស្ពែម៉ាតូសូអ៊ីតខ្លាំងអាចផលិតបានកូនទេ អ្នកត្រូវតែរួមភេទក្នុងពេលវេលាដែលត្រូវទៀត ទើបអាចមានកូនបានសម្រេច។ ជាពិសេស មនុស្សស្រីគួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចឲ្យទារកអាចរស់នៅក្នុងនោះបានរយៈពេល៩ខែមុនចេញមកឃើញពន្លឺថ្ងៃ។ ម្យ៉ាងទៀត អ្នកក៏គួរតែរក្សាចិត្តឲ្យសប្បាយ មិនគួរផ្តល់សម្ពាធដល់ចិត្តអ្នកឡើយ ទើបអ្នកអាចទទួលបានកូនដែលគួរឲ្យស្រឡាញ់ ហើយមានសុខភាពល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)