មនុស្សម្នាក់ៗសុទ្ធតែមិនអាចធ្វើអ្វីរលូនទៅមុខរហូតទេ ដោយតែងតែមានឧបសគ្គជានិច្ច។ ប៉ុន្តែមានអ្នកខ្លះបែរជាមានភាពតស៊ូដោយមិនងាយបោះបង់ចោលឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីលាភសំណាងរបស់ឆ្នាំទាំង៣ដែលទើបមកដល់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំរោង
អ្នកដែលកើតនៅឆ្នាំនេះមានលាភសំណាងល្អមកដល់ហើយ។ មិនថាលាភធំ ឬលាភតូចទេសុទ្ធតែអាចចូលឃ្លាំងអ្នកទាំងអស់។ ថ្វីត្បិតតែមិនមានអ្នកតាមជួយដែលមានកម្លាំងខ្លាំងក៏ដោយ ក៏អ្នកមានអ្នកតាមជួយដែលមានកម្លាំងល្មមដែលមកបន្តបន្ទាប់ដែរ ដោយផ្តល់គំនិតក្នុងការចំណេញលុយច្រើនដល់អ្នក។ ដូចនេះអ្នកនឹងអាចទទួលបានទ្រព្យក្រាស់នៅចុងក្រោយ។
ឆ្នាំជូត
អ្នកដែលកើតនៅឆ្នាំនេះមាននិស្ស័យល្អជាមួយប្រាក់តាំងពីកំណើត។ ម្យ៉ាងទៀតលាភក្រៅរបស់គេក៏មកដល់ដែរ ដោយអ្នកអាចឈ្នះរង្វាន់ដោយមិនដឹងខ្លួន។
ឆ្នាំច
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានការខិតខំប្រឹងប្រែង ប៉ុន្តែដោយសារតែសំណាងពុំសូវល្អ ទើបពុំអាចមានទ្រព្យចូលឃ្លាំង។ តែពេលនេះលាភសំណាងរបស់អ្នកបានមកដល់ហើយ មិនថាលាភផ្នែកទ្រព្យ ឬស្នេហាទេសុទ្ធតែល្អទាំងអស់។ ជាពិសេសគឺលាភផ្នែកការងារនឹងចាប់ផ្តើមឡើងយឺតៗ។ អ្នកនឹងអាចមានរឿងល្អកើតឡើងផ្ទួនៗ ថែមទាំងអាចមានទ្រព្យហូរចូលទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)