Join with Health.com.kh on Telegram

មានស្ត្រីជាច្រើនតែងតែមានចំងល់រាប់មិនអស់ក្រោយពេលសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?

1. តើគួរតែបំបៅដោះកូនដល់ពេលណា?
 អ្នកអាចបំបៅទឹកដោះអ្នកដល់កូនដល់អាយុ៤ទៅ៦ខែ បន្ទាប់មកអ្នកអាចបន្ថែមអាហារដែលមានជីជាតិបញ្ចុកកូនថែមទៀតបាន ទើបកូនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

2. តើពេលណាអាចរួមភេទបាន?
 អ្នកអាចរួមភេទបានក្រោយពេលដែលអ្នកមកឈាមកង្វក់នោះអស់ ប៉ុន្តែអ្នកគួរតែប្រើស្រោមអនាម័យ ព្រោះអ្នកអាចនឹងងាយមានផ្ទៃពោះម្តងទៀតដោយមិនដឹងខ្លួន ហើយក៏ងាយឆ្លងរោគផងដែរបើអ្នកមិនប្រើស្រោម។

3. តើពេលណាទើបមករដូវម្តងទៀត?
 បើអ្នកបំបៅដោះកូន នោះនៅចន្លោះពេលដែលអ្នកបំបៅគឺមិនមានរដូវទេ លុះដល់គ្រប់មួយខែក្រោយ ទើបមានរដូវមកវិញ។

4. តើក្រោយពេលមករដូវ អាចបន្តបំបៅដោះកូនឬទេ?
 អ្នកគឺនៅតែអាចបន្តបំបៅបាន វាមិនប៉ះពាល់ដល់អ្វីឡើយ។

5. តើពេលណាអាចមានផ្ទៃពោះម្តងទៀត?
 បើអ្នកកើតដោយមិនវះ អ្នកអាចមានផ្ទៃពោះម្តងទៀតគ្រប់ពេល តែយកល្អ អ្នកគួរតែចាំដល់កូនអាយុ១ខួបសិនទើបមាន ព្រោះដើម្បីសុខភាពអ្នកល្អ។ តែបើអ្នកកើតដោយវះកាត់ អ្នកត្រូវតែចាំដល់១ឆ្នាំកន្លះទើបអាចមានម្តងទៀត ព្រោះដើម្បីឱ្យមុខរបួសអ្នកជាសះស្បើយបានល្អជាមុនសិន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង