សិចអាចជាបទពិសោធន៍ពោរពេញទៅដោយតណ្ហាកាន់ច្រើននៅពេលអ្នកចែករំលែកជាមួយដៃគូរបស់អ្នក។ សិចប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ថា វាគឺជារឿងសប្បាយ និងអស់សំណើច ប៉ុន្តែមានរឿងច្រើនណាស់ដែលវាអាចធ្វើបានសម្រាប់ទំនាក់ទំនងរបស់អ្នក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ចំពោះមនុស្សមួយចំនួន គេប្រហែលជាឲ្យតម្លៃសិចខ្ពស់ពេក ប៉ុន្តែយើងសូមផ្តល់នូវហេតុផល ៥យ៉ាងដែលថា សិចគឺជារឿងមានអត្ថប្រយោជន៍សម្រាប់ទំនាក់ទំនងស្នេហា។
រក្សាទំនាក់ទំនង
សិចគឺជាបទពិសោធន៍ពោរពេញទៅដោយភាពស្និទ្ធស្នាលដែលអាចនាំឲ្យអ្នកកាន់តែមានភាពស្និទ្ធស្នាលជាមួយដៃគូទាំងផ្លូវកាយ និងផ្លូវចិត្ត។ ធាតុគីមីក្នុងបន្ទប់ដេកក៏អាចពង្រឹងដល់ធាតុគីមីក្នុងទំនាក់ទំនងស្នេហាបានដែរ។ ទំនាក់ទំនងស្នេហាមួយដែលគ្មានការរួមភេទសោះអាចនឹងងាយធ្វើឲ្យឈឺចាប់គ្រប់ពេល ដូច្នេះហើយអ្នកត្រូវការសិចដើម្បីមានចំហេះភ្លើងស្នេហាកើតឡើងបន្តទៀត។
កុំឲ្យស្រ្តេសកាន់តែខ្លាំង
ជាមួយនឹងរបៀបរស់នៅជាច្រើនដែលយើងជួបប្រទះ ស្រ្តេសបានក្លាយទៅជាផ្នែកមួយយ៉ាងសកម្មនៅក្នុងរឿងនេះ។ ដូច្នេះវាច្រើនតែរំខានដល់ទំនាក់ទំនងអ្នកជាញឹកញាប់។ ទោះបីជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវបានឲ្យដឹងថា សិចបញ្ចេញសារធាតុគីមីជួយឲ្យអារម្មណ៍ល្អទៅក្នុងខួរក្បាលដែលអាចជួយបន្ថយចំនួនស្រ្តេស។ ចូរងាកមកប្រើពេលវេលាសម្រាប់ដុតរោលភ្លើងតណ្ហាខាងផ្លូវភេទដើម្បីពង្រឹងដល់សុភមង្គល និងភាពរឹងមាំសម្រាប់ស្នេហារបស់អ្នកវិញទៅជៀសជាងប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត។
រក្សានូវភាពរ៉ូម៉ែនទិចឲ្យនៅរស់រវើកដដែល
សិចប្រហែលជាមានលក្ខណៈដូចគ្នានឹងសកម្មភាពផ្លូវកាយដែរ ប៉ុន្តែវាបង្ហាញនូវរូបភាពបែបផ្លូវចិត្តមួយក្នុងនោះទៀត។ វាធ្វើឲ្យរាងកាយបញ្ចេញនូវសារធាតុ Oxytocin ដែលត្រូវបានគេស្គាល់ថាជាអ័រម៉ូនស្នេហាសម្រាប់ជួយមានអារម្មណ៍ថា អ្នកត្រូវការសេចក្តីស្រឡាញ់ និងជឿជាក់លើដៃគូ។
រក្សាអ័រម៉ូនឲ្យមានតុល្យភាព
យើងធ្លាប់បញ្ជាក់រួចទៅហើយថា ការដែលមានសកម្មភាពផ្លូវភេទនឹងជួយបន្ថយភាពតានតឹងបាន ប៉ុន្តែក្រៅពីនេះវាក៏ជួយរាងកាយរក្សាអ័រម៉ូនមានតុល្យភាពដែរ។ តុល្យភាពបែបនេះនឹងជួយបន្ធូរបញ្ហាខាងផ្លូវចិត្តផ្សេងៗទៀតដូចជា ការបាក់ទឹកចិត្ត និងការថប់អារម្មណ៍ ព្រមទាំងបង្កើនលទ្ធភាពនៃការអាចមានកូនបានទៀតផង។
ជួយអ្នកទាំងពីរមានសុខភាពល្អ
សិចក៏អាចមានអត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់អ្នកដែរ។ សិចអាចធ្វើឲ្យអ្នកមានភាពបត់បែនកាន់តែខ្លាំង ដើរតួសម្រាប់រំលាយអាហារ និងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ព្រមទាំងប្រឆាំងនឹងការចាស់ទៅតាមអាយុទៀតផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះមិនត្រឹមតែជួយអ្នក និងដៃគូមានសុខភាពល្អទេ ប៉ុន្តែវាក៏ជួយទំនាក់ទំនងមានភាពរស់រវើកផងដែរ៕