ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត
ថ្ងៃនេះ នៅពេលដែលអ្នកចង់ចំណេញប្រាក់ នោះទ្រព្យនឹងចូលឃ្លាំងភ្លាម។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។ លេខសំណាង គឺលេខ៨។

ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកគួរតែផ្តោតអារម្មណ៍ឲ្យជាប់ ទើបការងារអ្នកមិនជួបនឹងបញ្ហា។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៤។

ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែចៀសពីការខ្ចីប្រាក់ ព្រោះរាសីអ្នកមិនខ្ពស់ឡើយ។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ២។

ឆ្នាំថោះ
ថ្ងៃនេះ អ្នកគួរតែរៀបចំផែនការឲ្យបានល្អ ទើបអ្នកអាចមានទ្រព្យចូលឃ្លាំងបាន។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ៣។

ឆ្នាំរោង
ថ្ងៃនេះ លាភអ្នកមិនសូវខ្ពស់ឡើយ ដោយអាចមានទ្រព្យហូរចេញក្រៅគ្រប់ពេល។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៩។

ឆ្នាំម្សាញ់
ថ្ងៃនេះ ឲ្យតែអ្នកខំប្រឹងបំពេញការងារ នោះទ្រព្យនឹងចូលមករកអ្នក។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ០។

ឆ្នាំមមី
ថ្ងៃនេះ ឲ្យតែអ្នកដើរតាមផែនការ នោះទ្រព្យអ្នកនឹងងាយចូលមកបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ២។

ឆ្នាំមមែ
ថ្ងៃនេះ អ្នកអាចមានឱកាសចំណេញបានប្រាក់ច្រើនចូលមក។ ពណ៌សំណាង គឺពណ៌ស្វាយចាស់។ លេខសំណាង គឺលេខ២។

ឆ្នាំវក
ថ្ងៃនេះ អ្នកនឹងមានផ្កាយសំណាងតាមជួយ ដោយធ្វើឲ្យអ្នកអាចទទួលបានផលមិនទាបទេ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៥។

ឆ្នាំរកា
ថ្ងៃនេះ ឲ្យតែអ្នកអាចពុះពារគ្រប់ឧបសគ្គ នោះទ្រព្យនឹងចូលមកហើយ។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៤។

ឆ្នាំច
ថ្ងៃនេះ ទ្រព្យអ្នកនឹងអាចចេញក្រៅនៅពេលដែលអ្នកមិនប្រយ័ត្ន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។

ឆ្នាំកុរ
ថ្ងៃនេះ អ្នកគួរតែគិតមុនទិញ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង