ប្រពន្ធដែលឆ្លាត ជាមនុស្សស្រីដែលអាចការពារមិនឲ្យជនទី៣ចូលមកបំផ្លាញគ្រួសាររបស់ខ្លួនឡើយ។ តើមានវិធីអ្វីខ្លះដើម្បីការពារមិនឲ្យស្វាមីមានស្រីទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ផ្ទះគឺត្រូវការប្តី និងប្រពន្ធរួមដៃគ្នាដើម្បីកសាង។ ដូចនេះ ក្នុងនាមជាភរិយា មិនគួរក្តោបក្តាប់សិទ្ធទាំងឡាយឡើយ។ អ្នកគួរតែចេះចែករំលែកដល់ស្វាមីឲ្យជួយសម្រេច ដោយអ្នកធ្វើជាជំនួយការបានហើយ ទើបអ្នកពុំសូវនឿយហត់។
- ក្នុងនាមជាប្រពន្ធមួយរូប អ្នកគួរតែចាយលុយរួម។ មានន័យថា ទោះបីជាស្វាមីអ្នករអ៊ូថាប្រាក់ខែតិចយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរយកតែលុយដែលសន្សំបានមកចិញ្ចឹមកូននោះទេ។ អ្នកគួរតែយកលុយប្រាក់ខែនោះមកចិញ្ចឹមរួមគ្នា ទើបមិនធ្វើឲ្យស្វាមីរបស់អ្នក យកលុយនោះទៅចិញ្ចឹមស្រីក្រៅបាន។
- អ្នកមិនគួរយកលែសថាស្វាមីរវល់រឿងការងារ ហើយមើលថែទាំកូនតែម្នាក់ឯងឡើយ។ កូនក៏ត្រូវការប៉ាថែទាំ និងផ្តល់ភាពកក់ក្តៅឲ្យគេដែរ។ ដូចនេះ អ្នកគួរតែឲ្យស្វាមីអ្នកជួយមើលថែទាំខ្លះ ទើបគេដឹងពីទុក្ខលំបាកក្នុងការមើលថែទាំកូន។
- ទោះបីជាអ្នកកើតកូនប៉ុន្មានក៏ដោយ ក៏អ្នកគួរតែចងចាំថាត្រូវតែធ្វើឲ្យខ្លួនស្អាតជានិច្ច។ អ្នកគួរតែថែរក្សាសុខភាព និងថែរក្សាសម្រស់ឲ្យស្អាតជានិច្ច ទើបស្វាមីមិនទៅក្រៅរកស្រី។
- មិនថាអ្នកមានការងារ ឬគ្មានការងារធ្វើទេ អ្នកគួរតែមានចំណូលរាល់ខែ ទើបមិនធ្វើឲ្យស្វាមីគិតថាអ្នកចាយតែលុយរបស់គេជានិច្ច។
- អ្នកមិនគួរតាមដានគ្រប់សកម្មភាពគេខ្លាំងពេកទេ ព្រោះអាចធ្វើឲ្យគេធុញ។
- អ្នកគួរតែរក្សាទំនាក់ទំនងជាមួយម្តាយក្មេកឲ្យបានល្អ។ ទោះបីជាម្តាយក្មេកអ្នកនិយាយអ្វីក៏ដោយ ក៏អ្នកមិនគួរតមាត់ជាមួយគាត់ដែរ ដើម្បីកុំឲ្យស្វាមីរបស់អ្នកពិបាកធ្វើជាមនុស្សនៅចន្លោះអ្នក និងម្តាយក្មេក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855