ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវភេទអ្នកខ្លាំង។ ដូចនេះ ប្តីប្រពន្ធដែលចង់បានកូន មិនគួរពិសារឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនគួរញ៉ាំភេសជ្ជៈកំប៉ុងដែលគ្មានជាតិស្ករឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចបំផ្លាញសុខភាពអ្នកបាន។ ជាពិសេស ភេសជ្ជៈកំប៉ុងផ្សេងទៀតក៏អ្នកមិនគួរញ៉ាំដែរ ព្រោះមិនល្អសម្រាប់ផ្លូវភេទអ្នកឡើយ។ ដូចនេះ អ្នកគួរតែពិសារផ្លែឈើស្រស់ ទើបល្អចំពោះសុខភាពផ្លូវភេទ។
- ពោតលីងដែលលក់ក្នុងរោងកុន ក៏មិនគួរបរិភោគច្រើនដែរ ព្រោះសារធាតុដែលមានក្នុងនោះអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវភេទអ្នកណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការពិសារ។
- ត្រីចញ្ចឹម និងបង្គារចិញ្ចឹម អ្នកគួរតែកុំពិសារ ព្រោះរបស់ដែលចិញ្ចឹម គឺមានផ្ទុកសារធាតុគីមី។ ដូចនេះ បើអ្នកបរិភោគ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង ដោយធ្វើឲ្យអ្នកពិបាកមានកូនខ្លាំងណាស់។
- ស្រា ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះស្រានេះ អាចបំផ្លាញអ្នកយ៉ាងងាយ។ ជាពិសេស ពេលដែលអ្នកមានកូនក្រោយពេលញ៉ាំស្រា ហើយរួមភេទ ក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនផងដែរ។
- មិនត្រឹមតែភេសជ្ជៈកំប៉ុង អាហារកំប៉ុងក៏អ្នកមិនគួរញ៉ាំដែរ ព្រោះវាសុទ្ធតែបំផ្លាញសុខភាពអ្នកទាំងអស់ ដោយធ្វើឲ្យអ្នកមិនងាយមានកូនឡើយ។
- ប៊ីចេង បើចៀសបាន គួរតែចៀស ព្រោះវាជាគ្រឿងផ្សំដែលធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោម។ ដូចនេះ បើអ្នកចង់មានកូនបានសម្រេច អ្នកគួរតែប្រយ័ត្នក្នុងការបរិភោគអាហារទាំងឡាយខាងលើនេះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)