ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើដែលធ្វើឲ្យបេះដូងអ្នកកើតបញ្ហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. មិនថាអ្នកជួបនឹងរឿងអ្វីទេ អ្នកគួរតែរក្សាចិត្តស្ងប់ និងសប្បាយ មិនគួរតែងតែពិបាកចិត្តឡើយ ព្រោះពេលដែលអ្នកអារម្មណ៍មិនល្អ អាចធ្វើឲ្យប៉ះពាល់ដល់បេះដូងអ្នកណាស់។ ដូចនេះ មិនថាកើតរឿងអ្វីទេ អ្នកគួរតែប្រើចិត្តធម្មតាដើម្បីប្រឈមមុខ និងដោះស្រាយ មិនមែនគិតតែអង្គុយពិបាកចិត្ត ហើយមិនធ្វើអ្វីដើម្បីដោះស្រាយបញ្ហានោះទេ។
  2. នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប៉ះពាល់ដល់បេះដូងអ្នកជាខ្លាំង។ ដូចនេះ ការងារអាចទុកបាន អ្នកគួរតែទុកស្អែកធ្វើបន្ត មិនគួរធ្វើចប់ ហើយចូលគេងយប់ជ្រៅឡើយ ព្រោះអាចធ្វើឲ្យបេះដូងអ្នកជួបបញ្ហាយ៉ាងងាយ។
  3. ការជក់បារី និងញ៉ាំស្រា អាចធ្វើឲ្យបេះដូងអ្នកខ្ទេចដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែតម ឬមិនញ៉ាំស្រា និងបារី ទើបអាចធ្វើឲ្យអ្នកអាចការពារបេះដូងបានជាប់។ ដូចនេះ អ្នកគួរតែចៀសពីទម្លាប់៣នេះ ទើបធ្វើឲ្យបេះដូងអ្នកមានសុខភាពល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង