ពិតណាស់ ផ្លែឈើ គឺល្អចំពោះសុខភាព ដោយវាមានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិសរសៃ, វីតាមីន និងសារធាតុរ៉ែ ជាច្រើនប្រភេទ។ សំខាន់ជាងនេះទៅទៀត ផ្លែឈើ គឺគ្មានផ្ទុកជាតិខ្លាញ់មិនល្អ និងកូលេស្តេរ៉ុលអាក្រក់ឡើយ។ ប៉ុន្តែបើនិយាយពីរសជាតិ និងសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាព គឺគ្មានផ្លែឈើអ្វីអាចយកឈ្នះលើផ្លែឈើត្រូពិចឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ក៏មិនមែនមានន័យថា ផ្លែឈើត្រូពិចគ្រប់មុខសុទ្ធតែមានផ្ទុកបរិមាណសារធាតុចិញ្ចឹមស្មើៗគ្នាឡើយ។ ដូច្នេះទើបថ្ងៃនេះវេបសាយសុខភាព Health.com.kh បង្ហាញឱ្យដឹងពីផ្លែឈើត្រូពិចចំនួន ៥ មុខដែលប្រសើរបំផុតចំពោះសុខភាពជួយទប់ស្កាត់ជំងឺផ្សេងៗ ៖

១. ផ្លែបឺរ

ជាផ្លែឈើត្រូពិចដែលទទួលបានការពេញនិយមបំផុតមួយនៅក្នុងពិភពលោក។ ផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary រួមទាំងជាតិទង់ដែង, វីតាមីន K, C, D, B, វីតាមីន E, ប៉ូតាស្យូម, សារធាតុ Sterols, សារធាតុ Lutein និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាតុល្យភាពនៃកម្រិតកូឡេស្តេរ៉ូល ធ្វើអោយចរន្តឈាមរត់មានលក្ខណៈកាន់តែប្រសើរឡើង, ពង្រឹងប្រព័​​​ន្ធភាពស៊ាំរាងកាយ, បង្កើនសុខភាពភ្នែក និងទប់ស្កាត់ជំងឺមហារីក។ វាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពបេះដូង និងខួរក្បាល។ ការទទួលទានផ្លែបឺរជាប្រចាំអាចកាត់បន្ថយហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់ទប់ស្កាត់ជំងឺគួរអោយព្រួយបារម្ភជាច្រើន។

២. ផ្លែស្វាយ 

មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ។ ស្វាយក៏ជាប្រភពនៃប្រូតេអ៊ីន, វីតាមីន K, វីតាមីន B6, វីតាមីន A, ប៉ូតាស្យូម ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សុខភាពភ្នែក និងទប់ស្កាត់ជំងឺមហារីកគួរអោយកត់សម្គាល់។ ការទទួលទានផ្លែស្វាយបង្កើនការស្រូបយកជាតិដែកជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម និងរក្សាអុកស៊ីសែនក្នុងឈាមបានគ្រប់គ្រាន់ដែលបង្កើនកម្រិតនៃថាមពលរាងកាយយ៉ាងប្រសើរ។ លើសពីនេះទៅទៀត អង់ស៊ីម និងជាតិសសៃធម្មជាតិដែលមានផ្ទុកក្នុងផ្លែស្វាយក៏អាចជួយបំបែកប្រូតេអ៊ីនសម្រួលដល់ដំណើរការនៃការរំលាយអាហារ ក៏ដូចជាកម្ចាត់ចោលនូវកាកសំណល់ផងដែរ។

៣. ម្នាស់

ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដូចជា ម៉ង់កាណែស, វីតាមីន B, ជាតិសសៃ និងជាតិទង់ដែងដែលល្អសម្រាប់រក្សាសុខភាពរាងកាយរឹងមាំ។ ម្នាស់មានផ្ទុកជាតិស្ករទាបបំផុត ដូច្នេះអ្នកអាចទទួលទានវាបានគ្រប់ពេលដោយគ្មានការបារម្ភ។ ក៏ព្រោះតែបរិមាណនៃវីតាមីន C ខ្ពស់ ការទទួលទានផ្លែម្នាស់ទៀងទាត់អាចពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗជាច្រើន។ ជាតិសសៃនៃផ្លែម្នាស់ក៏មានច្រើនគ្រប់គ្រាន់ដើម្បីរក្សាសម្ពាធឈាមធម្មតា និងការរំលាយអាហារប្រក្រតីផងដែរ។ លើសពីនេះទៅទៀត សារធាតុម៉ង់កាណែសនៃផ្លែម្នាស់ គឺចាំបាច់ណាស់ក្នុងការបង្កើនពង្រឹងសុខភាពឆ្អឹង និងសុខភាពជាលិកាភ្ជាប់។ ដូច្នេះហើយទើបការទទួលទានផ្លែម្នាស់ទៀងទាត់អាចជួយឱ្យអ្នកជៀសផុតពីហានិភ័យនៃជំងឺពុកឆ្អឹង ជាពិសេសចំពោះស្ត្រីដែលអស់រដូវ។ ការទទួលទានផ្លែម្នាស់ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងប្រសើរ ជាពិសេសជំងឺមហារីកពោះវៀនធំតាមរយៈបរិមាណនៃសារធាតុ  bromelain ដែលវាមានផ្ទុក។ សារធាតុ  bromelain អាចរារាំងទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីក និងថែមទាំងធ្វើឱ្យកោសិកាមហារីកងាប់ទៀតផង។

៤. ផ្លែគីវី

ក្រៅពីវីតាមីន C ខ្ពស់ហើយនោះ ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយបវីតាមីន k, វីតាមីន E, ជាតិសសៃ និងប៉ូតាស្យូមផងដែរ។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្រួលដល់ផ្លូវដង្ហើមទប់ស្កាត់ជំងឺហឺត, ជាតិសសៃបង្កើនប្រព័ន្ធរំលាយអាហារ និងរក្សាសុខភាពបេះដូងតាមរយៈការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាម ខណៈដែលវីតាមីន R ជួយរក្សាសុខភាពស្បែកល្អប្រសើរ។ ផ្លែគីវីក៏មានផ្ទុកសម្បូរទៅដោយសារធាតុ phytochemical lutein ដែលជួយទប់ស្កាត់បញ្ហាងងឹតភ្នែកទាក់ទងនឹងកត្តាអាយុ។ វាក៏ជួយការពារភ្នែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីបានយ៉ាងប្រសើរផងដែរ។

៥. ចេក

ជាផ្លែឈើត្រូពិចដែលមានផ្ទុកសម្បូរទៅដោយជាតិម៉ង់កាណែស, ជាតិដែក, ជាតិសសៃ វីតាមី​​​ B6, ជាតិទង់ដែង, ប៉ូតាស្យូម, ជាតិសសៃ និងវីតាមីន C ដែលទប់ស្កាត់បញ្ហាសុខភាពជាច្រើន រួមបញ្ចូលទាំងជំងឺលើសឈាម, ជំងឺស្ទះសសៃឈាមបេះដូង, ជំងឺពុកឆ្អឹង, កង្វះគ្រាប់ឈាមក្រហម, អាការៈទល់លាមក និងជំងឺតម្រងនោម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង