ស្រ្តីតែងតែមានបំណងរៀបចំឲ្យមានការថ្នាក់ថ្នមបន្ថែមទៀតក្រោយពីរួមភេទរួច ប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺបុរសច្រើនតែបោះបង់ឱកាសនេះហើយទុកស្រ្តីនៅតែម្នាក់ឯងទៅវិញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីភាគច្រើនយល់ថា វាគឺជាសញ្ញាមួយនៃការបាត់បង់ចំណង់របស់បុរសក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែមានហេតុផលបែបជីវសាស្រ្តមួយដែលថា មនុស្សប្រុសមាននិន្នាការងងុយដេកក្រោយពីរួមភេទរួច។ 

ការដេកក្រោយពីរួមភេទរួចមិនមែនជាជំនឿមិនត្រឹមត្រូវឡើយ ប៉ុន្តែមានការស្រាវជ្រាវមួយដែលអះអាងថា មនុស្សប្រុសតែងតែអស់កម្លាំង និងត្រូវការដេកតែម្តងក្រោយពីរួមភេទរួច។ អ័រម៉ូន និងសារធាតុគីមីខុសៗគ្នាដែលត្រូវបានបញ្ចេញក្នុងរាងកាយក្រោយពីបាញ់ទឹកកាមរួច មាននាទីជម្រុញឲ្យងងុយគេង ព្រមទាំងបន្ថយឱកាសបុរសអាចបន្តទៅតង់ទីពីរថែមទៀត។ មានសារធាតុគីមី និងអ័រម៉ូនច្រើនណាស់ដែលត្រូវបានបញ្ចេញក្រោយពីបាញ់ទឹកកាមរួចដែលធ្វើអោយបុរសងងុយដេក។

ប្រូឡាក់ទីន

ការសប្បាយខាងផ្លូវភេទនឹងបញ្ចេញអ័រម៉ូនមួយនេះ សម្រាប់ជម្រុញការងងុយដេក។ បើសិនជាអ្នកចង់ជំនះអ័រម៉ូនមួយនេះ អ្នកគួរតែជ្រើសរើសប្រើសារធាតុដូប៉ាមីនវិញ (Dopamine)។ ដូប៉ាមីនគឺជាសារធាតុបង្កើនអារម្មណ៍ព្រមទាំងជួយបន្ថយប្រសិទ្ធភាពរបស់ប្រូឡាក់ទីនក្នុងរៀងកាយទៀតផង។ 

អុកស៊ីតូស៊ីន

អ័រម៉ូនស្នេហាមួយនេះក៏ត្រូវបានបញ្ចេញដែរ ព្រមទាំងជួយរាងកាយឲ្យសម្រាក។ វាធ្វើឲ្យបុរសមានអារម្មណ៍ងងុយដេកក្រោយពីទទួលបានពិសោធន៍សប្បាយខាងផ្លូវភេទរួច។ 

វ៉ាសូប្រេសស៊ីន (Vasopressin)

អ័រម៉ូនមួយនេះធ្វើឲ្យសរសៃឈាមតឹង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាចរន្តក្នុងរាងកាយឲ្យមានស្ថេរភាព។ អ័រម៉ូនមួយនេះត្រូវបានបញ្ចេញដោយផ្ទាល់ក្នុងខួរក្បាល និងមាននិន្នាការធ្វើអោយរាងកាយសម្រាក។ 

សារធាតុបញ្ចូនសញ្ញាសរសៃប្រសាទ៖ Serotonin, Norepinephrine និង Nitric Oxide

អ័រម៉ូនទាំងនេះគឺជាសារធាតុបញ្ជូនសញ្ញាសរសៃប្រសាទដ៏សំខាន់សម្រាប់ធ្វើឲ្យរាងកាយសម្រាក។ សារធាតុ Nitric Oxide ត្រូវបានបញ្ចេញទៅក្នុងលិង្គ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

លំហាត់ប្រាណលើរាងកាយ

ជាទូទៅបុរសប្រើប្រាស់ថាមពលរបស់រាងកាយក្នុងពេលរួមភេទខ្លាំងជាងស្រ្តីទៅទៀត។ ដូច្នេះមនុស្សប្រុសខ្លួនឯងត្រូវតែអស់កម្លាំងច្រើនជាងមិនខាន៕