ការធាត់ជ្រុលគឺជាជំងឺទាក់ទងនឹងរបៀបរស់នៅ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជំនាន់ក្រោយ។ មូលហេតុដែលនាំឲ្យវាក្លាយទៅជារឿងគួរឲ្យបារម្ភនោះគឺថា វាអាចបង្កទៅជាជំងឺច្រើន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទាក់ទងនឹងការធាត់ជ្រុលនេះដែរ យើងអាចកំណត់បានតាមរយៈការគិតតាម Body Mass Index (BMI)។ បើសិនជា BMI ធំជាង ៣០ គឺធាត់ជ្រុល ហើយបើធំជាង ៤០ គឺធាត់មានជំងឺ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនាពេលបច្ចុប្បន្ននេះនិយាយថា ត្រឹម BMI មួយមុខមិនអាចកំណត់បានអំពីផលវិបាករបស់អ្នកធាត់ជ្រុលបានឡើយ។ អ្វីដែលសំខាន់នោះគឺថា ត្រូវតែមានផ្សំគ្នានឹងរូបរាងរបស់បុគ្គលនោះទៀត ជាក់ស្តែង ជាមនុស្សធាត់ជ្រុលរាងជាផ្លែប៉ោម ឬផ្លែសារី តែម្តង។ 

មនុស្សធាត់រាងផ្លែប៉ោមច្រើនតែទំហំចង្កេះធំជាងត្រគាក។ មូលហេតុនោះគឺការធាត់ដុះក្បាលពោះខ្លាំង នេះដោយសារតែជាតិខ្លាញ់ក្នុងសរីរាង្គក្នុងពោះមានច្រើន។ ដូច្នេះការប្រឈមជំងឺកាន់តែខ្លាំងនឹងកើតមាននៅពេលបុរសមានទំហំចង្កេះចាប់ពី ៤០ទៅ ១០២សង់ទីម៉ែត្រ និងស្រ្តីចាប់ពី ៣៥ ទៅ៨៨សង់ទីម៉ែត្រ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មនុស្សប្រភេទនេះច្រើនតែមានទំនាក់ទំនងផ្ទាល់នឹងជំងឺដូចជា៖

  • ជំងឺទឹកនោមផ្អែមប្រភេទទី២
  • ជំងឺបេះដូង
  • ជំងឺទាក់ទងនឹងការរំលាយអាហារផ្សេងៗដូចជា លើសជាតិខ្លាញ់ក្នុងឈាម 
  • ជំងឺលើសសម្ពាធឈាម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង